ភ្នំពេញ ៖ ព្រីម លីហ្សា តារាសម្ដែង វ័យក្មេងឆើតឆាយដែលល្បីឈ្មោះ នៅក្នុង ចំណោមពិភពសិល្បៈ ដោយសារតែ ការហ៊ានចំណាយ លុយទិញសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ថ្លៃៗ ដោយសម្លៀកបំពាក់ខ្លះ ដែលនាងស្លៀកមួយកំប្លេ ត្រូវបានគេអះអាងថា មានតម្លៃជិត ១ម៉ឺនដុល្លារ ឥឡូវកញ្ញារូបនេះ បានរងនូវការចោទប្រកាន់ថា ជាស្រីដណ្ដើមប្ដីគេរហូតដល់ល្បួងប្ដីគេ ឱ្យចាកចេញពីផ្ទះ សម្បែងចោល ប្រពន្ធ-កូន ថែមទៀតផង។

ពាក់ព័ន្ធទៅនឹងករណី បែកធ្លាយរឿង មានស្ដ្រីម្នាក់ ធ្វើការចោទប្រកាន់ថា នាង ព្រីម លីហ្សា ដណ្ដើមប្ដីរបស់គេនេះ បាន ផ្ទុះឡើង ខណៈដែលថ្មីៗនេះគេឃើញកញ្ញា ព្រីម លីហ្សា បានបង្ហោះរូបថតចំនួន ២ សន្លឹក ដែលរូបនាងបានថតកៀកកើយជា មួយនឹងបុរសម្នាក់ ដែលគេមិនស្គាល់អត្ដសញ្ញាណ ។ ក្រោយការបង្ហោះរូបទាំង ២ សន្លឹកដូចមាននៅក្នុងរូបថតនេះ នៅក្នុងបណ្ដាញសង្គម Instagram រួចមកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានដកស្រង់យករូបថតខាងលើ មកចុះផ្សាយពីរឿងធ្លាយរូបថត តារាសម្ដែងកញ្ញា ព្រីម លីហ្សា ថតរូបកៀកកើយ ជាមួយនឹងបុរសរូបស្អាត វ័យក្មេងមួយរូបរួចមកនោះ ស្រាប់តែមានស្ដ្រីម្នាក់ ដែលសុំមិនឱ្យបង្ហាញអត្ដសញ្ញាណ បានចេញមុខមកអះអាងថា កញ្ញា ព្រីម លីហ្សា បានដណ្ដើមប្ដីរបស់នាង រហូតដល់អន្ទងឱ្យប្ដីរបស់នាង ចាកចេញពីផ្ទះទៅ ចោលប្រពន្ធ-កូនបាត់អស់រយៈពេល ២ខែ មកហើយទៀតផង ។

ស្ដ្រីដែលទូរស័ព្ទមកប្រាប់ខាងលើនេះ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានធ្វើការព្រមានសូមឱ្យកញ្ញា ព្រីម លីហ្សា បញ្ឈប់ការបង្ហោះរូបថតកៀកកើយ ជាមួយនឹងប្ដីរបស់នាងតទៅទៀត ព្រោះការធ្វើបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្ដិយស និងអារម្មណ៍របស់ប្រពន្ធ-កូនខ្លាំងណាស់ ។

ស្ដ្រីខាងលើ ថ្វីត្បិតតែមិនបានប្រកាន់ ជំហរប្ដឹងពីការ ព្រីម លីហ្សាក៏ដោយ តែរូប នាង នៅតែអះអាងថា ទង្វើរបស់កញ្ញា ព្រីម លីហ្សា បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ក្រុមគ្រួសាររបស់នាង ដែលមានប្រពន្ធ កូន រួមទាំងឪពុក-ម្ដាយ របស់នាងដេកឈឺ ចាប់ផងដែរ នៅពេលដែលឃើញរូបថតប្ដី រូបថតឪពុក និងត្រូវជារូបថតរបស់កូន ប្រសារ ត្រូវបានកញ្ញា ព្រីម លីហ្សា យកទៅបង្ហោះ ឱ្យគេឯង ឃើញជាសាធារណៈ បែបនេះ ។ មិនតែប៉ុណ្ណោះស្ដ្រីខាងលើ បាន បន្ថែមថា ដោយសារតែការងប់ងុល ប្ដី របស់នាង បានចាកចោល ផ្ទះសម្បែង ចាក ចោលប្រពន្ធ-កូន ទៅបាត់អស់រយៈពេល ២ខែមកហើយ រហូតមកដល់ពេលនេះ នៅ មិនទាន់ឃើញ វិលត្រឡប់មកវិញ នៅឡើយទេ បែរជាឃើញតែរូបថត ថតកៀកកើយ ជាមួយនឹងកញ្ញា ព្រីម លីហ្សាទៅវិញ ។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើនេះ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៣ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានធ្វើការ ទំនាក់ទំនង ទៅកាន់កញ្ញា ព្រីម លីហ្សា ដើម្បីសុំការបំភ្លឺផងដែរ តែពេលទូរស័ព្ទចូលម្ដាយរបស់នាងលើក ហើយគ្រាន់តែឮសូរថា អ្នកកាសែត ក៏ឱ្យទូរស័ព្ទទៅ លេខផ្សេង ហើយក៏បិទទូរស័ព្ទបាត់ទៅ ។ បន្ទាប់មកដើមអម្ពិលបានទូរស័ព្ទទៅកាន់ ប្អូនស្រីរបស់នាង ដែលកន្លងមកតែងតែធ្វើ ជាអ្នកនាំពាក្យជំនួសបងស្រី ពេលដែលអ្នកកាសែតទូរស័ព្ទសួរនោះ ប្អូនស្រីកញ្ញា ព្រីម លីហ្សា បានរ៉ាយរ៉ាប់ប្រាប់ដើមអម្ពិលថា ពាក់ព័ន្ធករណី ដែលកញ្ញា ព្រីម លីហ្សា បង្ហោះរូបកៀកកើយ ជាមួយនឹងបុរសខាងលើនោះ គឺដោយសារតែមានមិត្ដភ័ក្ដិនៅ ក្នុងហ្វេសប៊ុកជាច្រើន ដែលតែងតែទទូច ចង់ឱ្យមានបង្ហោះរូបជាមួយសង្សា ។ ក្នុងនោះ ប្អូនស្រីរបស់នាងបានអះអាងថា បុរសដែលមាននៅក្នុងរូបថតនោះ ពិតជាសង្សារបស់កញ្ញា ព្រីម លីហ្សា ពិតប្រាកដមែន ប៉ុន្ដែជារូបថតចាស់ ថតឡើងមានរយៈពេល ជាង ២ឆ្នាំមកហើយ ។ នាងបានបន្ថែមថា រហូតមកដល់ពេលនេះ គឺបងស្រីរបស់នាង និងសង្សាចាស់ បានបែកបាក់គ្នាហើយ និង មិនមានជាប់ពាក់ព័ន្ធអ្វីទាំងអស់ ។

ដោយឡែកពាក់ព័ន្ធនឹងការចោទប្រកាន់ ថា កញ្ញា ព្រីម លីហ្សា ដណ្ដើមប្ដីគេនោះ ប្អូនស្រីរបស់នាង បានឆ្លើយបែបហីថា នាងមិនបាន ដឹងទេ ព្រោះរឿងនេះបានចប់យូរ មកហើយ ណាមួយពេលនៅត្រូវរ៉ូវជាមួយគ្នា នាងមិនបានដឹងទេថា បុរសជាគូស្នេហ៍នោះ មានប្រពន្ធ ឬគ្មានប្រពន្ធឡើយ ប៉ុន្ដែ ទទួលស្គាល់ថា ពិតជាមានអនុស្សាវរីយ៍ជា មួយគ្នាច្រើនមែន៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រីម លីហ្សា