ភ្នំពេញៈ ទោះជាកន្លងមក ពិធីការិនីមិនសូវល្បីឈ្មោះ កញ្ញា ស៊ិន នារីរ័ត្ន ព្យាយាមលាក់បាំង ការពិតពី ទំនាក់ទំនងស្នេហារបស់នាង និងគូដណ្តឹងជួបភាព រង្គោះរង្គើរហូតឈាន ដល់ការបែកបាក់គ្នា ដោយសារតែមានអ្នកទី៣ ចូលជ្រៀតជ្រែកស្នេហ៍នាងក៏ដោយ នាងមិនបានអើពើចេញមុខ បកស្រាយពីការ ពិតណាមួយឡើយ តែនាងបែរជាងាក ទៅបង្កើតភាពសិទ្ធិស្នាល ជាមួយបុរសវ័យ ក្មេងរូបសង្ហារ នៅពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook ។

ក្នុងមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញមាន វត្តមានអ្នកសិល្បៈ កំពុងតែមាន គម្រោងរៀបការបញ្ចប់ អាជីពសិល្បៈបន្តបន្ទាប់ មិនដាច់ សូម្បីតែពិធីការិនីរួមដំបូល និងធ្លាប់ជាមិត្តជិតដិតអ្នកនាង សុខ សោម៉ាវត្តី ក៏បានរៀបការ មានគ្រួសារអស់ រយៈពេលជាង១ឆ្នាំ ហើយ ពេលនេះ ពួកគេទាំងពីរនាក់ បានទទួលចំណងដៃ អាពាហ៍ពិពាហ៍របស់ ពួកគេគឺកូន ស្រីម្នាក់ ប៉ុន្តែបែរមកងាក មើលតារាសម្តែង និងជាពិធីការិនី ប្រចាំស្ថានីយទូរទស្សន៍ បាយ័ន កញ្ញា ស៊ិន នារីរ័ត្ន ធ្លាប់បានបើកចំហរ និងបង្ហាញមុខគូដណ្តឹង ជាសាធារណៈច្រើន ដងមក ហើយ នៅឡើយតែ គម្រោងរៀបការ រហូតមកដល់ពេលនេះ នាងនៅមិនទាន់ប្រាប់មហាជន ថាដឹកដៃ គូស្នេហ៍ចូលរោងការ នៅពេលណានៅឡើយទេ ។

ទន្ទឹមនឹងគម្រោង រៀបការរបស់កញ្ញា ស៊ិន នារីរ័ត្ន មិនទាន់លេចចេញ ជារូបរាងផង ក៏បែរជា មានព័ត៌មាននិយាយ តពីមាត់មួយទៅមាត់មួយថា ចំណងស្នេហារបស់ នាងនិងគូដណ្តឹង បានជួបការបែកបាក់ព្រាត់ប្រាស គ្នាពាក់កណ្តាលទី ដោយសារ តែការមិនចុះសម្រុង គ្នា បុរសជាគូដណ្តឹង ជាមនុស្សដែលមិនចង់ល្បី បង្ហាញមុខមាត់ជាសាធារណៈ ហើយជានិច្ច កាលតែងតែទទូច ឲ្យនាងបញ្ចប់អាជីព ទៅសាងជីវិតគូស្ងាត់ៗ និងបើកមុខជំនួញ រកស៊ី ផ្ទាល់ខ្លួន តែដោយសារតែ នាងមិនព្រមទើបធ្វើ ឲ្យស្នេហារបស់ពួកនាង ប្រែក្លាយពីផ្អែមល្ហែម ទៅជាល្វីងជូរចត់ ។

ចំណងស្នេហ៍នេះបាន ជួបភាពប្រះស្រាំមិនទាន់ បានប៉ុន្មានផងកញ្ញា ស៊ិន នារីរ័ត្ន បែរជាបង្ហាញ រូបថតជាច្រើនសន្លឹក បង្ហាញពីភាពសិទ្ធិស្នាល ផ្អែមល្ហែមហួសពីមិត្តភក្តិ ជាមួយបុរស រូបសង្ហារវ័យក្មេងម្នាក់ ដែលទស្សនិកជនសង្ស័យ ថាជាគូស្នេហ៍ថ្មីរបស់នាង ហើយតាមរយៈរូបនេះ ទំនងជានាងមានចេតនា ចង់បង្ហាញព្រោះតែចង់ បញ្ឈឺចិត្តអតីតគូស្នេហ៍ ជាគូដណ្តឹងហើយ មើលទៅបានជា នាងធ្វើបែបនេះ។

Looking TODAY បានព្យាយាមទាក់ទងទៅ កញ្ញា ស៊ិន សេរីរ័ត្ន នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៣នេះ ប៉ុន្តែមិនអាចទាក់ទងបាន យើងសង្ឃឹមថានៅ ក្នុងពេលឆាប់ៗនេះ នាងនិងចេញ មុខបកស្រាយ ពីការពិតជុំវិញ ចំណងស្នេហារបស់ នាងដល់ទស្សនិកជន ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី