ភ្នំពេញៈ ខណៈដែលនៅក្នុងប្រទេសកម្ពុជា កំពុងតែជួបប្រទះបញ្ហាគ្រោះទឹកជំនន់ ធ្វើឲ្យខេត្តមួយចំនួន កំពុងតែប្រឈមបញ្ហា ធ្វើឲ្យខូចខាត ផ្ទះសម្បែង ទ្រព្យសម្បត្តិ គោ ក្របី ផលដំណាំ ជាច្រើននោះ តារាចម្រៀងថ្ពាមខ្លា កញ្ញា ពេជ្រ សោភា ដែលកំពុងតែច្រៀង រាំនៅលើ ទឹកដីសម្បូរដុល្លារ បានបង្ហាញពីឆន្ទៈ ចង់ជួយសម្រាល ការលំបាក ដោយនាងមានគម្រោង យកអំណោយទៅ ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយ សារទឹកជំនន់ឌ៏ធ្ងន់ធ្ងរ កំពុងតែដង្ហើយ រកជំនួយបន្ទាន់ ។

តារាចម្រៀងស្រីស្រស់ល្បីឈ្មោះ កញ្ញា ពេជ្រ សោភា បានបង្ហោះពាក្យសម្តី នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook ជាសាធារណៈ ដោយមានសរសេរ ជាសំនួរថា “តើបងប្អូនមានដឹងថា ស្រុកណា ដែលទឹកជំនន់ ច្រើនជាងគេទេ? ពេលត្រឡប់ទៅវិញ ខ្ញុំទៅស្រុកដែលជួប ការលំបាកជាងគេ ហើយខ្ញុំនឹងធ្វើអ្វី ដែលខ្ញុំអាចធ្វើបាន ” ។

តាមរយៈពាក្យសម្តីទាំងអស់នេះ បានស្តែងឲ្យឃើញថា តារាចម្រៀងល្បីឈ្មោះ កញ្ញា ពេជ្រ សោភា មានទឹកចិត្តចង់ចូលរួមចំណែក ជួយប្រជាពលរដ្ឋ កំពុងជួបការលំបាក ដោយទឹកជំនន់នាពេលនេះ ខណៈធ្វើឲ្យប្រជាពលរដ្ឋជាច្រើន រយគ្រួសារកំពុងតែជួប ប្រទះការខ្វះខាតស្បៀង អាហារ សម្ភារៈប្រើប្រាស់ ប្រចាំថ្ងៃជាដើម ។ ហេតុដូច្នេះហើយ នៅពេល ដែលស្រីស្រស់រូបនេះ ត្រឡប់ពីសម្តែង នៅក្រៅប្រទេសវិញ នាងនឹងចាប់ ផ្តើមចុះទៅខេត្តមួយចំនួន ដែលមានការ លំបាកខ្លាំងជាងគេ ដើម្បីនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ដែលជួបប្រទះទឹកជំនន់ ។

នៅពេលនេះ កំពុងតែខំប្រឹងស្វែងរក ជំនួយទាំងក្នុង និងក្រៅប្រទេស ពីសប្បុរសជន ដែលមានបំណងចង់ជួយ សម្រាលការលំបាកដល់គ្រួសារ ដែលកំពុងតែមានបញ្ហា។ ពេជ្រ សោភា បានថ្លែងទៀតថា “ បើបងប្អូនចង់ចូល ជាមួយនឹងនាងខ្ញុំ គឺពួក យើងនឹងទៅទាំងអស់គ្នា ហើយប្រសិនបើមាន សប្បុរសជនណាម្នាក់ មានបំណង ចង់ចូលរួមឧបត្ថម្ភ ជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែជួបប្រទះ គ្រោះទឹកជំនន់នោះ អាចទាក់ទង មកលេខទូរស័ព្ទ របស់ខ្ញុំផ្ទាល់ ” ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា