នៅពេលដែលលោកអ្នករួមដំណេក ជាមួយនឹងដៃគូរបស់លោកអ្នក អ្វីដែលអ្នកតែងតែភ្លេចនោះ គឺ ភាពរ៉ូមែនទិច ឬការផ្ដល់អារម្មណ៍សុខស្រួលទៅដៃគូម្ខាងទៀត។

យោងតាមការប្រភពព័ត៌មានរបស់បរទេស បានឲ្យដឹងថា ៩ចំនុចដែល គូស្នេហ៍ក៏ ដូចជាស្វាមីភរិយា តែងតែ ជួបប្រទះ ឬបំភ្លេចចោល នៅពេលដែលរួមដំណេកជាមួយ គ្នានោះ (ចំនុចទី១ និង៣ ធ្លាប់បានធ្វើការផ្សាយម្ដងរួចមកហើយ) គឺមានដូចជា៖

៤. ភ្លេចដាក់ទំងន់ខ្លួនអ្នកទៅដៃគូ៖ ទោះបីជាអ្នកមិនមែនជាមនុស្សស្រី តែនេះពិតជាគ្មានបញ្ហានោះទេ នៅក្នុងពេលរួមដំណេក ដែលអាចទន្លាក់ទំងន់អ្នកទៅដៃគូ ដែលនេះអាចជាចំណុចពិសេសមួយ ដែលធ្វើឲ្យអ្នកដៃគូ កាន់តែមានអារម្មណ៍រំភើប។ ប៉ុន្ដែអ្នកមិនគួរទន្លាក់ទំងន់មួយទំហឹង ទៅលើផ្នែកខាងលើពេកនោះទេ ព្រោះអ្នកនឹងអាចធ្វើឲ្យដៃគូរបស់អ្នក ថប់ដង្ហើម និងអាចស្លាប់បានដូចគ្នា។

៥. យូរ ឬលឿន ក្នុងការដល់ចំនុចកំពូល៖ នេះជាចំនុចមួយសម្រាប់បុរសដែល គួរតែយល់ដឹង នោះគឺ បុរសត្រូវតែ ធ្វើការគ្រប់គ្រងឲ្យបានល្អ ទៅលើសាច់ដុំ ដើម្បីធ្វើការងាយស្រួលក្នុង ការបញ្ចេញទឹកកាម ទៅតាមពេលវេលាដែលត្រូវការ។ ក្នុងការបញ្ចេញទឹកកាមលឿនពេក អ្នកហាក់ដូចជាមិនអាចបំពេញ សេចក្ដីត្រូវការឲ្យដៃគូរបស់លោកអ្នកបាន ប្រសិនជាយឺតពេក អ្នកនឹងអាចធ្វើ ឲ្យដៃគូអ្នកមានអារម្មណ៍ថា ដូចជាហាត់កីឡាទៅវិញ។  ចៀសវាងពីបញ្ហាទាំងនេះ គូស្នេហ៍ទាំងឡាយ គួរតែចំណាយពេលវេលា ជាច្រើនទៅលើការបបោសអង្អែល មុននឹងរួមរក្ស័។

៦. មិនបានប្រាប់មុនទៅដៃគូ មុននឹងដល់ចំនុចកំពូល៖ បុរសគួរតែប្រាប់ ដៃគូជាមុន មុននឹងខ្លួនឈានដល់ចំនុចកំពូល ព្រោះមាននារីជាច្រើនប្រាថ្នា ចង់ដឹង ពីអារម្មណ៍ទាំងនោះ។

សូមរងចាំអានវគ្គចុងក្រោយ នៅពេលក្រោយ៕



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]