នៅពេលដែលលោកអ្នករួមដំណេក ជាមួយនឹងដៃគូរបស់លោកអ្នក អ្វីដែលអ្នកតែងតែភ្លេចនោះ គឺ ភាពរ៉ូមែនទិច ឬការផ្ដល់អារម្មណ៍សុខស្រួលទៅដៃគូម្ខាងទៀត។

យោងតាមការប្រភពព័ត៌មានរបស់បរទេស បានឲ្យដឹងថា ៩ចំនុចដែល គូស្នេហ៍ក៏ ដូចជាស្វាមីភរិយា តែងតែ ជួបប្រទះ ឬបំភ្លេចចោល នៅពេលដែលរួមដំណេកជាមួយ គ្នានោះគឺមានដូចជា៖

១. ថើប៖ តើអ្នកជឿដែរឬទេ? ដែលមានមនុស្សជាច្រើន មិនថាតែ នារីឬបុរសនោះទេ មិនបានថើបដៃគូ នៅពេលដែលរួមដំណេកជាមួយគ្នា តើមូលហេតុបណ្ដាលមកពីអ្វី? យ៉ាងណាមិញ មូលហេតុដោយសារតែ កាលៈទេសៈមិនផ្ដល់ឳកាសឲ្យ ឬពួកគេចង់ឆាប់រហ័សក្នុងការឈាន ទៅដល់ចំនុចកំពូល  និងគិតថា ការថើបអាចរំខានដល់ពួកគេ។ ទោះជាយ៉ាងណា ការថើបគឺជាកត្ដាមួយដ៏សំខាន់ សម្រាប់ដៃគូរបស់លោកអ្នក ក្នុងអំឡុងពេលរួមភេទ ដែលនេះអាចចាត់ទុកជាបទពិសោធន៏ដ៏អស្ចារ្យមួយផងដែរ។

២. ខាំ៖   មានមនុស្សជាច្រើន ដែលចូលចិត្ដ ញក់ញី ឬ ខាំចំនុចពិសេសណាមួយនៅលើដងខ្លួន នៃដៃគូរបស់ខ្លួនដោយមិន បានស្វែងយល់ថា ដៃគូរបស់ខ្លួនចូលចិត្ដនោះទេ ដែលសកម្មភាពទាំងអស់នេះ អាចបណ្ដាលឲ្យដៃគូរបស់អ្នកឈឺចាប់ ឬមានអារម្មណ៍ មិនចង់ដំណើរការទៅមុខទៀត។ ដូចនេះ ត្រូវធ្វើការស្វែងយល់ថា ដៃគូអ្នកចូលចិត្ដដែរឬទេ មុននឹងខាំ ស្លឹកត្រចៀក ស្មា ក ឬ កន្លែងដទៃទៀត នៃរាងកាយ។

៣. ខ្វល់តែចំនុចពិសេសៈ អង្គជាតិពិតជាចំនុចសំខាន់ ប៉ុន្ដែអ្នកត្រូវសម្លឹងមើល និងយកចិត្ដទុកដាក់លើចំនុចពិសេសដទៃទៀត របស់ដៃគូលោកអ្នក ដូចជា ដើមទ្រូង ដៃ ជង្គង់ ខ្នង ឬក្បាលពោះ ដែលចំនុចទាំងអស់នោះ សុទ្ធសឹងតែជាចំនុចដែលស្រើបស្រាលបំផុតរបស់ មនុស្សស្រី និងប្រុស។ 

សូមរងចាំអានវគ្គបន្ដ នៅពេលក្រោយ៕



ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]