ខេត្តព្រះសីហនុ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយអំពី អ្នកនាងគង់ ចាន់ស្រីមុំ ដែលជាតារាសម្ដែង ដ៏មានប្រជាប្រិយភាព និងមានរូបសម្ផស្សស្រស់សោភា គួរឲ្យចង់គយគន់។យ៉ាងណាមិញ បើទោះបីជា តារាសម្ដែងរូបនេះ បានរៀបការ និងមានកូនស្រីមួយរូបហើយក៏ដោយ តែសន្ទុះនៃការគាំទ្រ ពីសំណាក់ប្រិយមិត្ត មិនមានការធ្លាក់ចុះនោះឡើយ។

បន្ថែមពីនេះ បើក្រឡេកទៅមើលជីវិតស្នេហារបស់ គង់ ចាន់ស្រីមុំ និងលោក គឹម សីហា គឺធ្វើឲ្យមហាជនមិននាក់នោះទេ មានចិត្តកួចច្រណែន នឹងទំនាក់ទំនងដ៏ផ្អែមល្ហែមរបស់ពួកគេ ថែមទាំងមើលទៅ ពោរពេញដោយសុភមង្គលយ៉ាងខ្លាំង។

ជាពិសេស គូស្វាមីភរិយាដ៏សាកសមមួយគូនេះ តែងតែបង្ហាញពីសកម្មភាពយ៉ាងស្អិតរមួត និងឆ្លៀតពេលដើរកម្សាន្ត តាមកន្លែងទេសចរណ៍នានាជាប្រចាំ មិនថាក្នុងឬក្រៅស្រុកនោះទេ។ ជាក់ស្ដែង ថ្មីៗនេះ អ្នកម្ដាយកូនមួយ ដ៏ស្រស់ប្រិមប្រិយរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយក្រុមគ្រួសារនៅលើឆ្នេរសមុទ្រ កោះរ៉ុង អមដោយកាយវិការស្វីតៗដែលមើលទៅ ពោរពេញដោយស្នាមញញឹម អមជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល នៅលើកោះទៀតនោះ គឺកាន់តែធ្វើឲ្យបរិយាកាសពេលនោះសប្បាយរីករាយក្រៃលែង។

លើសពីនេះ គ្រាន់តែ ស្រីមុំ បង្ហោះរូបភាពប៉ុន្មានសន្លឹកនេះហើយ ធ្វើឲ្យមានហ្វេនៗបានចុចឡាក និងបញ្ចេញមតិសរសើរពី ចំណងគ្រួសារដែលពោរពេញ ដោយសុភមង្គលរបស់នាងគ្រប់គ្នាតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

គ្រួសាររបស់គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
ដំណើរកម្សាន្តលើកោះរ៉ុងជាលក្ខណៈគ្រួសាររបស់ ស្រីមុំ
ដំណើរកម្សាន្តលើកោះរ៉ុងជាលក្ខណៈគ្រួសាររបស់ ស្រីមុំ
ដំណើរកម្សាន្តលើកោះរ៉ុងជាលក្ខណៈគ្រួសាររបស់ ស្រីមុំ
ដំណើរកម្សាន្តលើកោះរ៉ុងជាលក្ខណៈគ្រួសាររបស់ ស្រីមុំ
ដំណើរកម្សាន្តលើកោះរ៉ុងជាលក្ខណៈគ្រួសាររបស់ ស្រីមុំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ