ភ្នំពេញ៖ អ្នកនាងសុខ សោម៉ាវត្តី ដែលជាពិធីការនី ដ៏មានប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រពី សំណាក់ប្រិយមិត្តយ៉ាងច្រើន បើទោះបីជា សព្វថ្ងៃមានសិល្បករជំនាន់ក្រោយច្រើន ក៏តារារូបនេះ ស្ថិតជាតារាជួរមុខដដែល។

បើក្រលេកទៅមើលជីវិតស្នេហារបស់ សោម៉ាវត្តី ជាមួយនឹងបុរសសង្ហា ដែលជាកីឡាករបាល់ទាត់ ដ៏ល្បីល្បាញសង្ហា គឺលោក លី វ៉ាហេត កាន់តែមានភាពផ្អែមល្ហែម ស្អិតរមួតពីមួយថ្ងៃ​ ទៅមួយថ្ងៃតែម្ដង មិនដែលមាន បញ្ហាប៉ះទង្គិចលេចលឺនោះទេ។

បន្ថែមពីនេះដែរ បើទោះបីជា គូស្នេហ៍មួយគូនេះ មានភាពមមាញឹកបែបណា ក៏ពួកគេទាំងពីរ មិនភ្លេចឆ្លៀតពេល សម្រាប់សម្រាកលំហែកាយ និងសាងភាពរ៉ូមែនទិក ជាមួយគ្នានោះទេ។ ជាក់ស្ដែង ថ្មីៗនេះ អ្នកម៉េម៉ាយចាយរាង កូនមួយរូបនេះ និងម្ចាស់បេះដូង មានដំណើរកម្សាន្ត លក្ខណៈ ខុសប្លែកពីរាល់ដង ថែមទាំងពោរពេញ ដោយភាពស្ងប់ស្ងាត់ទៀតផង។ ក្នុងពេលនោះដែរ ពួកគេបែរជា ទៅសម្ងំសាងភាពផ្អែមល្ហែម ជាមួយធម្មជាតិ អមដោយទេសភាព វាលស្រែ យ៉ាងស្រស់ត្រកាលទៅវិញ។

លើសពីនេះ ទោះជាដំណើរកម្សាន្តលើកនេះ មើលទៅមានលក្ខណៈ សាមញ្ញបន្តិចក៏ដោយ តែអ្នកទាំងពីរ ពោរពេញដោយក្ដីសុខ សុភមង្គលយ៉ាងខ្លាំង ជាពិសេស ធ្វើឲ្យហ្វេនៗដែលជាអ្នកSingleទាំងឡាយ ឃើញហើយមាន ចិត្តច្រណែន និងជ្រួលជ្រើម ជាមួយគូស្នេហ៍ មួយគូនេះថែមទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី​ និងម្ចាស់បេះដូង
សុខ សោម៉ាវត្តី​ និងម្ចាស់បេះដូង
សុខ សោម៉ាវត្តី​ និងម្ចាស់បេះដូង
សុខ សោម៉ាវត្តី​ និងម្ចាស់បេះដូង
សុខ សោម៉ាវត្តី​ និងម្ចាស់បេះដូង ជាមួយទេសភាពស្រុកស្រែ
សុខ សោម៉ាវត្តី​ និងម្ចាស់បេះដូង ជាមួយទេសភាពស្រុកស្រែ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី