ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងដ៏ពោរពេញដោយសមត្ថភាព សម្លេងពីរោះគូរឲ្យសរសើរ កញ្ញាជាតិ សុច្ចកា បច្ចុប្បន្នហាក់ដូចជាមានហាងខ្ពស់នៅក្នុងការងារសិល្បៈតែងតែលេចមុខនៅក្នុងកម្មវិធីនានាជាច្រើន ឡើងច្រៀងយ៉ាងពីរោះស្ទើរគ្រប់ពេលមិនថា បទសម័យ និងមរតកដើម។

ជាក់ស្តែងកាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញតារាស្រីរូបនេះលេចមុខនៅក្នុងកម្មវិធីបង្ហាញសមត្ថភាពថ្មី X Factor Cambodia ដែលបានតែងខ្លួនយ៉ាងស្រស់ស្អាត និងពោរពេញដោយភាពជឿជាក់តែម្តង។

ជាមួយគ្នានេះដែរ នាងក៏បានធ្វើបង្ហាញសមត្ថភាពច្រៀងនៅក្នុងបទ«ចូលមកធ្វើអ្វីបើគង់ចាកចេញ» យ៉ាងពីរោះរណ្តំ ថែមទាំងបានធ្វើការស្រែកច្រៀងយ៉ាងអស់ពីសមត្ថភាព ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនសរសើរ និងពេញចិត្តដល់នាងគ្រប់គ្នាតែម្តង។

មិនត្រឹមតែប៉ុណ្ណោះនាងក៏ទទួលបានការសរសើរពី Judge ទាំង៤ និងទទួលបាន«Yes» រហូតដល់៣នាក់ឯណោះ ស្របពេលដែលសមត្ថភាពគួបផ្សំនឹងរូបសម្រស់របស់នាង បានធ្វើឲ្យបណ្តាអ្នកគាំទ្រ បានធ្វើការស៊ែរសរសើរដល់សមត្ថភាពដ៏ល្អមួយនេះរបស់នាងគ្រប់គ្នាក្រោយទស្សនាវីដេអូនេះ៕

សូមទស្សនាវីដេអូ ការច្រៀងរបស់នាងខាងក្រោមនេះ៖

កញ្ញាជាតិ សុច្ចកា
កញ្ញាជាតិ សុច្ចកា
កញ្ញាជាតិ សុច្ចកា ឡើងប្រលងបង្ហាញសមត្ថភាព
កញ្ញាជាតិ សុច្ចកា ឡើងប្រលងបង្ហាញសមត្ថភាព
កញ្ញាជាតិ សុច្ចកា ឡើងប្រលងបង្ហាញសមត្ថភាព
កញ្ញាជាតិ សុច្ចកា ឡើងប្រលងបង្ហាញសមត្ថភាព
Judge ទាំង៤
Judge ទាំង៤
គ្រួសាររបស់ សុច្ចកា មកលើកទឹកចិត្តនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជាតិ សុច្ចកា