ភ្នំពេញ៖ តារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាព នាយពាក់មី កាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រនៅក្នុងវិស័យសិល្បៈ ស្របពេលដែលការសម្តែង ការច្រៀង ក៏ដូចជាឡើងឆាកកំប្លែងម្តងៗ តែងតែទទួលបាននូវការគាំទ្រពីទស្សនិកជនជាច្រើន។

យ៉ាងណាមិញ ទោះបីជាលោកជាតារាកំប្លែងពិតមែន ក៏ប៉ុន្តែបើនិយាយពីការច្រៀងវិញ សម្លេងពិតជាមិនទឹកដមច្រៀង ពីរោះមិនចាញ់តារាអាជីពប៉ុន្មានទេ មិនត្រឹមតែប៉ុណ្ណោះរាល់ចម្រៀងរបស់លោក ក៏មានសន្ទុះនៅក្នុងការគាំទ្រខ្លាំងមិនធម្មតាដែរ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកក៏បានធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា ក្រោយបានធ្វើការបកស្រាយចម្រៀងជាមួយនឹង តារាជើងចាស់ លោកណូយ វ៉ាន់ណេត ក្នុងបទចម្រៀងរួមគ្នាយ៉ាងពីរោះតែម្តង។ នៅក្នុងនោះដែរ ឃើញថាសម្លេងរបស់លោក និងតារាប្រុសរូបនេះស្តាប់ទៅពិតស៊ីគ្នា ពីរោះ យ៉ាងគួរឲ្យសរសើរយ៉ាងដូច្នោះ។

ទន្ទឹមនឹងការច្រៀងជាមួយគ្នាជាលើកដំបូងនេះដែរ បានធ្វើឲ្យហ្វេនជាច្រើននាំគ្នាពេញចិត្ត ជាមួយនឹងសមត្ថភាពរបស់តារារាមច្បងរូបនេះ និងតារាកំប្លែងនាយពាក់មី តែម្តង ដែលច្រៀងពិតជាបានល្អបែបនេះ៕ 

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

ពាក់មី
ណូយ វ៉ាន់ណេត
នាយពាក់មី និងណូយ វ៉ាន់ណេត ច្រៀងជាមួយគ្នា
នាយពាក់មី និងណូយ វ៉ាន់ណេត ច្រៀងជាមួយគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី