ភ្នំពេញ៖ ដូចដែលប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រជាច្រើនបានជ្រាបរូចមកហើយថា គ្រួសាររបស់តារាពហុជំនាញជើងចាស់អ្នកនាង ខាត់ សុឃីម គឺជាគ្រួសារដែលមានជំនាញផ្នែកឧបករណ៍ភ្លេងបុរាណ ព្រោះគ្រប់បងប្អូនរបស់នាងទាំងអស់ សុទ្ធតែចេះនូវឧបករណ៍ទាំងនេះ។

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ អ្នកនាង ខាត់ សុឃីម បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញតារាស្រីរូបនេះ ធ្វើការ Live វីដេអូរបស់ខ្លួនបង្ហាញពីសកម្មភាពក្មេងប្រុសម្នាក់ ដែលកំពុងតែហាត់រៀនឧបករណ៍ភ្លេងបុរាណ។

ក្នុងនោះដែរ អ្វីដែលធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រចាប់អារម្មណ៍នោះ អ្នកនាង ខាត់ សុឃីម បាននិយាយថារូបនាង ចង់បណ្តុះបណ្តាលក្មេងៗដែលមានចិត្តចង់រៀន ឧបករណ៍ភ្លេងខ្មែរ ដោយមិនគិតលុយ ព្រោះទាំងនេះគឺជាអ្វីដែលពួកគេគួរតែធ្វើ ដើម្បីថែរក្សាកេរ្តិ៍មរតកវប្បធម៌ខ្មែរ។

អ្នកនាង ខាត់ សុឃីម បាននិយាយទៀតថា កាលពីមុននាងធ្លាប់ប្រកាសប្រាប់ជាច្រើនដងមកហើយថា កន្លែងនាងមានបង្រៀនឧបករណ៍ភ្លេងបុរាណខ្មែរ ដោយមិនគិតលុយនោះទេ ក៏ប៉ុន្តែគ្មានក្មេងៗណាម្នាក់ចាប់អារម្មណ៍នោះឡើយ។

ទោះជាយ៉ាងណាក្តី ផ្អែកលើវីដេអូនេះបានបង្ហាញឲ្យឃើញថា ទឹកចិត្តរបស់អ្នកនាង ខាត់ សុឃីម ពិតជាគួរឲ្យសរសើរខ្លាំងមែនទែន ព្រោះថាដើម្បីថែរក្សាវប្បធម៌កេរ្តិ៍ដូនតា ទុកឲ្យក្មេងៗជំនាន់ក្រោយបានស្គាល់ និងចេះ រូបនាងសុខចិត្តជួយបង្រៀនដោយមិនគិតលុយ បើសិនជាមានក្មេងៗចង់រៀន ចង់ដឹងអំពីឧបករណ៍ទាំងនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម
សកម្មភាពបង្រៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម