ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាវ័យក្មេងអតីតបេក្ខភាពThe Voice Kids ប្អូនប្រុសឆេង ប្រសិទ្ធ បច្ចុប្បន្នកាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ ក្រោយបានលេចមុខលើកញ្ចក់ទូរទស្សន៍ និងកម្មវិធីតូចធំជាច្រើន។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាវ័យក្មេងរូបសង្ហា បានធ្វើការបញ្ចេញនូវបទចម្រៀងCover មួយបទ ដែលទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកគាំទ្រជាច្រើន ជាមួយនឹងការសរសើរ ស៊ែរព្រោងព្រាតពេញបណ្តាញសង្គមហ្វេសប៊ុក។

ដោយក្នុងនោះប្អូនប្រុសបានធ្វើការច្រៀង Coverបទ«Boy With Luv» ដែលជាបទរបស់ក្រុមតារាប្រុសកូរ៉េរូបសង្ហា BTS ដែលប្អូនប្រុសបានធ្វើការច្រៀងជាភាសាអង់គ្លេស បានយ៉ាងល្អ និងពីរោះគួរឲ្យសរសើរតែម្តង មិនត្រឹមតែប៉ុណ្ណោះស្តាប់ទៅពិតជាប្លែកគួរឲ្យចាប់អារម្មណ៍តែម្តង។

ទន្ទឹមនឹងសមត្ថភាព ការច្រៀងនៅក្នុងបទនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ដែលត្រឹមរយៈពេលដ៏ខ្លី មានអ្នកចូលទស្សនារាប់ម៉ឺននាក់ ជាមួយនឹងការស៊ែរភ្ជាប់ជាមួយពាក្យពេចន៍សរសើរគ្រប់គ្នាតែម្តង៕

សូមទស្សនាវីដេអូការច្រៀងរបស់ប្អូនប្រុសខាងក្រោមនេះ៖ 

ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ
ឆេង ប្រសិទ្ធ ពេលច្រៀងបទ «Boy With Luv»
ឆេង ប្រសិទ្ធ ពេលច្រៀងបទ «Boy With Luv»
ឆេង ប្រសិទ្ធ ពេលច្រៀងបទ «Boy With Luv»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆេង ប្រសិទ្ធ