ព្រះសីហនុ៖ អ្នកនាង សុខ សោម៉ាវត្តី ដែលប្រិយមិត្តរាល់គ្នា បានស្គាល់តាមរយៈ សមត្ថភាពសម្ដែងដ៏ល្អ ជាពិសេសគឺ តួអង្គក្រមិចក្រមើម ផ្ទាល់តែម្ដង។

មួយរយៈនេះ នាងហាក់បីដូចជា មានភាពមមាញឹកយ៉ាងខ្លាំង ក្នុងអាជីពសិល្បៈ ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយ ក៏តារារូបនេះ មិនភ្លេចក្នុងការ ថែរក្សាសម្រស់ ឲ្យបានស្រស់ស្អាតនោះទេ។ លើសពីនេះដែរ តារាស្រីកូនមួយរូបនេះ មានដងខ្លួនគួរឲ្យទាក់ទាញ និងលេចធ្លោយ៉ាងខ្លាំង ដល់ថ្នាក់ក្រមុំៗ ឃើញហើយ សំុចាញ់តែម្ដង។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ សុខ សោម៉ាវត្តី បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ធ្វើឲ្យមហាជនឃើញហើយ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានទៅបង្អួតសម្រស់ និងបញ្ចេញដងខ្លួនដ៏ស្រឡូន នៅលើឆ្នេរសមុទ្រ ដ៏ស្រស់ត្រកាល។ ក្នុងនោះដែរ អ្វីដែលធ្វើឲ្យប្រិយមិត្ត ចាប់អារម្មណ៍ខ្លាំងនោះគឺ លើកនេះ សុខ សោម៉ាវត្តី ត្រូវបានឈរអមសងខាងដោយ វត្តមានរបស់តារាប្រុស ដ៏សង្ហា២រូប គឺលោក ជា សុវណ្ណនរាហ៍ និង Dj Mike បង្ហាញរូបរាងដ៏ខ្ពស់សង្ហា សាច់ដុំធំៗ និងសាច់សខ្ចី មិនចាញ់គ្នានោះទេ។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗ ឃើញរូបភាពប៉ុន្មានសន្លឹកនោះហើយ បញ្ចេញមតិ សរសើរពីការថែរក្សាសម្ផស្សរបស់ អ្នកមេម៉ាយរូបនេះ និងខ្លះទៀតបានជ្រួលជ្រើមជាមួយតារាប្រុស សាច់ដំុធំៗ ទាំងពីររូបថែមទៀតផង៕

សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី និងលោក ជា សុវណ្ណនរាហ៍
សុខ សោម៉ាវត្តី និងតារាប្រុសសាច់ដំុធំទាំងពីរ
សុខ សោម៉ាវត្តី
DJ Mike
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី