ភ្នំពេញ៖ ប្រិយមិត្តជាច្រើន បានជ្រាបយ៉ាងច្បាស់ រួចមកហើយ អំពីលោក នៅ ស៊ីនឿន ដែលជាតារាចម្រៀងប្រុស មួយរូបដែលប្រកបដោយ ទឹកដមសម្លេងផ្អែមស្រទន់ គួរជាទីពេញចិត្តផងដែរ។

មួយរយៈនេះ តារារូបនេះ បានធ្វើឲ្យហ្វេនៗ ចាប់អារម្មណ៍ទៅលើ ជីវិតស្នេហារបស់លោកយ៉ាងខ្លាំង ដោយមើលទៅពោរពេញ ដោយភាពផ្អែមល្ហែមស្អិតរមួត និងរស់នៅចុះសម្រុងគ្នា ជាមួយគូដណ្ដឹងអនិកជនអាមេរិក និងជានារីដ៏ស្រស់សោភាទៀតផង។

អ្វីដែលពិសេស បន្ទាប់ពីយល់ចិត្តគ្នា អស់ជាច្រើនឆ្នាំ និងបានភ្ជាប់ពាក្យកាលពីចុងឆ្នាំ២០១៨រួចមក ទីបំផុត នៅ ស៊ីនឿន កាន់តែកៀកដល់ថ្ងៃពិសេសហើយ ព្រមទាំងបានធ្វើឲ្យមហាជន ភ្ញាក់ផ្អើលតាមរយៈរូបភាព Pre-Wedding ប៉ុន្មានសន្លឹក ថែមផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងខ្ពស់សង្ហាររូបនេះ បានបង្ហោះកម្រងរូបថត ក្នុងឈុតចងក្បិន បែបប្រពៃណីខ្មែរ អមដោយវត្តមាន របស់អនាគតភរិយា ស្ថិតក្នុងសម្លៀកបំពាក់ជា កូនក្រមុំខ្មែរ យ៉ាងសមសួន។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗ អាចទាយទុកមុនបានថា គូស្នេហ៍ដ៏សាកសមមួយគូនេះ នឹងត្រូវចូលរោងជ័យ នាពេលខាងមុនដ៏ខ្លីនេះ ជាក់ជាមិនខាន៕

រូបភាពពី៖ សំអាងការ ហេងមានលាភ

លោក​ នៅ ស៊ីនឿន
អនាគតភរិយារបស់ លោក​ នៅ ស៊ីនឿន
លោក​ នៅ ស៊ីនឿន
លោក​ នៅ ស៊ីនឿន និងអនាគតភរិយា
លោក​ នៅ ស៊ីនឿន និងអនាគតភរិយា
លោក​ នៅ ស៊ីនឿន និងអនាគតភរិយា
រូបភាពPre Wedding របស់គូស្នេហ៍មួយគូនេះ
រូបភាពPre Wedding របស់គូស្នេហ៍មួយគូនេះ
រូបភាពPre Wedding របស់គូស្នេហ៍មួយគូនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ ស៊ីនឿន