រៀបការនៅខ្មែរម្តងហើយ នៅ ស៉ីនឿន និងភរិយា ទៅរៀបការម្តងទៀតនៅអាមេរិក

//s9.kh1.co/de/de7a9bde71eef4f71924471624259c5b03ac64d9.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២២ ២ល្ងាច · មួយឆ្នាំមុន

រៀបការនៅខ្មែរអធិកអធមហើយ តារាចម្រៀង នៅ ស៉ីនឿន និងភរិយាអនិកជន ទៅរៀបការម្តងទៀតនៅអាមេរិក រៀបចំយ៉ាងកក់ក្តៅ

រាជធានីភ្នំពេញ ៖ តារាចម្រៀងទឹកដមផ្អែម សម្លេងធ្ងន់ លោក នៅ ស៊ីនឿន ដឹកដៃភរិយាអនិកជន ចូលរោងរៀបការតាមប្រពៃណី រៀបចំយ៉ាងអធិកអធមនៅសណ្ឋាគារលំដាប់ផ្កាយ៥ នៅរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០២១ កន្លងទៅនេះ ដោយមានវត្តមានតារាខ្មែរ និងបុគ្គលល្បីឈ្មោះក្នុងសង្គម ចូលរួមយ៉ាងច្រើនកុះករ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយរៀបការមិនទាន់បាន១ឆ្នាំស្រួលបួលផង តារាចម្រៀង នៅ ស៉ីនឿន ហោះទៅសហរដ្ឋអាមេរិកជាមួយភរិយា រៀបចំពិធីមង្គលការនៅទីនោះសាជាថ្មីម្តងទៀត។ តួយ៉ាង ងាកទៅមើលការរៀបចំក្នុងពិធីវិញ បែបបរទេស មិនសូវធំដុំដូចនៅស្រុកខ្មែរមែន ប៉ុន្តែរូបភាពគ្រប់សន្លឹក ជះចំហាយកក់ក្តៅពេញទី សាមញ្ញៗ តែគ្រាន់ឃើញក៏ដឹងថារីករាយខ្លាំង។

ជាក់ស្តែង មុននេះបន្តិច រូបលោកបានបង្ហោះរូបភាពក្នុងពិធីមង្គលការនៅលើទឹកដីសហរដ្ឋអាមេរិករបស់ខ្លួន ភ្ជាប់ជាមួយសារថ្លែងអំណរគុណទៅកាន់តែភ្ញៀវកិត្តិយស ៖

រូបថតអនុស្សាវរីយ៍ថ្ងៃមង្គលការយើងខ្ញុំទាំងពីរនាក់លើទឹកដីសហរដ្ធអាមេរិកថ្ងៃ ១៩-១១-២២ ទីក្រុងស្ទុកតុន រដ្ធកាលីហ្វរញ៉ា សូមគោរពអគុណលោកប៉ា អ្នកម៉ាក់ អ្នកម្ដាយ លោកតា លោកយាយ កុងម៉ា អ៊ុំ ពូមីង មិត្តភ័ក្កបងប្អូន ជាទីគោរពស្រលាញ់ ដែលបានផ្ដល់កិត្តយសនិងការស្រលាញ់រាប់អានយើងខ្ញុំទាំងពីរនាក ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្ដីសុខ សុភមង្គល សុខភាពល្អ ជោគជ័យ គ្រប់ភារកិច្ច ការងារ សូមទទួលនូវការគោរពស្រលាញ់ពីយើងខ្ញុំទាំងពីរនាក់ ព្រមទាំងក្រុមគ្រួសារ សូមអគុណ៕ 

នៅ ស៉ីនឿន

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ទិដ្ឋភាពក្នុងពិធីមង្គលការ តារាចម្រៀង នៅ ស៊ីនឿន

នៅ ស៊ីនឿន
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T