រាជធានីភ្នំពេញ ៖ តារាចម្រៀងទឹកដមផ្អែម សម្លេងធ្ងន់ លោក នៅ ស៊ីនឿន ដឹកដៃភរិយាអនិកជន ចូលរោងរៀបការតាមប្រពៃណី រៀបចំយ៉ាងអធិកអធមនៅសណ្ឋាគារលំដាប់ផ្កាយ៥ នៅរាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០២១ កន្លងទៅនេះ ដោយមានវត្តមានតារាខ្មែរ និងបុគ្គលល្បីឈ្មោះក្នុងសង្គម ចូលរួមយ៉ាងច្រើនកុះករ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយរៀបការមិនទាន់បាន១ឆ្នាំស្រួលបួលផង តារាចម្រៀង នៅ ស៉ីនឿន ហោះទៅសហរដ្ឋអាមេរិកជាមួយភរិយា រៀបចំពិធីមង្គលការនៅទីនោះសាជាថ្មីម្តងទៀត។ តួយ៉ាង ងាកទៅមើលការរៀបចំក្នុងពិធីវិញ បែបបរទេស មិនសូវធំដុំដូចនៅស្រុកខ្មែរមែន ប៉ុន្តែរូបភាពគ្រប់សន្លឹក ជះចំហាយកក់ក្តៅពេញទី សាមញ្ញៗ តែគ្រាន់ឃើញក៏ដឹងថារីករាយខ្លាំង។
ជាក់ស្តែង មុននេះបន្តិច រូបលោកបានបង្ហោះរូបភាពក្នុងពិធីមង្គលការនៅលើទឹកដីសហរដ្ឋអាមេរិករបស់ខ្លួន ភ្ជាប់ជាមួយសារថ្លែងអំណរគុណទៅកាន់តែភ្ញៀវកិត្តិយស ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖