ភ្នំពេញ៖ តារាចម្រៀងលោកខេមរៈ សិរីមន្ត បច្ចុប្បន្ននេះ​ កាន់តែមានសន្ទុះខ្លាំងនៅក្នុងការគាំទ្រ ព្រោះលោកតែង បង្ហាញនូវអ្វីដែលប្លែកៗជានិច្ច រាល់ពេលដែលឡើងសម្តែងម្តងៗ ស្របពេលដែលរាល់បទចម្រៀងថ្មីៗរបស់លោក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារាប្រុសកូន៣រូបនេះ បានធ្វើការឡើងឆាកច្រៀង ជាមួយនឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងប្លែកភ្នែកយ៉ាងខ្លាំង ស្របពេលដែលរូបរាងរបស់លោកកាន់តែសង្ហា សាច់ដុំធំៗ ក្រោយហាត់ប្រាណអស់ពេលជាច្រើនខែមុននេះ។

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះនោះគឺ តារារូបនេះបានធ្វើការលម្អខ្លួន ឲ្យមើលទៅកាន់តែសង្ហា ជាមួយនឹងគ្រឿងអលង្ការមាស ទាំងឈុត ពាក់រាំច្រៀង​លើឆាកពោរពេញដោយស្នាមញញឹមតែម្តង។

ទន្ទឹមនឹងការតែងខ្លួនកាន់តែប្លែករបស់លោក បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ពិតជាពេញចិត្តយ៉ាងខ្លាំង ដែលទោះបីជាវ័យកាន់តែច្រើន តែងការតែងខ្លួន ក៏ដូចជាភាពទាក់ទាញនៅក្នុងវិស័យសិល្បៈ នៅតែល្អគួរឲ្យសរសើរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖ 

ខេមរៈ សិរីមន្ត សម្តែងលើឆាកជាមួយគ្រឿងអលង្ការយ៉ាងប្លែក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត