ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព កញ្ញាសុវត្ថិឌី ធារិកា កាន់តែមានប្រជាប្រិយភាព កាន់តែខ្លាំងឡើងក្នុងវិស័យសិល្បៈ ស្របពេលដែលចម្រៀងថ្មីៗរបស់នាង តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារាស្រីរូបនេះ បានធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើបណ្តាញសង្គមរបស់ខ្លួន ជាមួយនឹងកំពូលតារាចម្រៀងរៀមច្បង២រូប អ្នកនាងឱក សុគន្ធកញ្ញា និងលោកព្រាប សុវត្ថិ។

ដែលក្នុងនោះ នាងបានធ្វើការបង្ហាញការគោរពស្រលាញ់យ៉ាងខ្លាំង តាមរយៈការថតរូបបញ្ចេញកាយវិការយ៉ាងស្និទ្ធស្នាល មិនត្រឹមតែប៉ុណ្ណោះ នាងបានបង្ហាញអារម្មណ៍ពិតរបស់ខ្លួនយ៉ាងដូច្នោះថា៖«ក្មួយសូមអរគុណដល់លោកពូ ព្រាប សុវត្ថិ និង បងកញ្ញា ដែលតែងតែផ្ដល់កិតិ្តយសដល់ប្អូន។ រៀងរាល់ពេល ដែលបានជួបតែងតែណែនាំ ផ្ដល់ដំបូន្មាន សួរសុខទុកប្អូនគ្រប់ពេល ដោយភាពញញឹមនិងក្ដីស្រលាញ់ពិតៗ ស្រលាញ់និងគោរពជានិច្ច»។

ទន្ទឹមនឹងសារដ៏មានន័យ ជាមួយនឹងសកម្មភាព គោរព ស្រលាញ់តារាទាំង២ដួងនេះ បានធ្វើឲ្យអ្នកគាំទ្រពិតជាស្រលាញ់ និងពេញចិត្តជាមួយនឹងទង្វើបែបនេះតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា
សុវត្ថិឌី ធារិកា បង្ហាញការស្រលាញ់ទៅកាន់ ព្រាប សុវត្ថិ
សុវត្ថិឌី ធារិកា បង្ហាញការស្រលាញ់ទៅកាន់ ព្រាប សុវត្ថិ
សុវត្ថិឌី ធារិកា បង្ហាញការស្រលាញ់ទៅកាន់ សុគន្ធកញ្ញា
សុវត្ថិឌី ធារិកា បង្ហាញការស្រលាញ់ទៅកាន់ សុគន្ធកញ្ញា
សុវត្ថិឌី ធារិកា និងព្រាប សុវត្ថិ
សុវត្ថិឌី ធារិកា និងតារារៀមច្បងដែលនាងស្រលាញ់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ