ភ្នំពេញ៖ ករណីបាក់រលំអគារដ៏រន្ធត់ នៅក្នុងខេត្តព្រះសីហនុ បានធ្វើឲ្យបណ្តាប្រជាជនជាច្រើនពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះគ្រួសារសពជាច្រើននាក់ ដែលបានបាត់បង់សមាជិកគ្រួសារ ត្រឹមរយៈពេលដ៏ខ្លីយ៉ាងខ្លាំង។

ស្របពេលនឹងដំណឹងក៏ដូចជាហេតុការណ៍ដ៏ក្តុកក្តួលនេះ ក៏បានធ្វើឲ្យតារាវ័យក្មេង ម្ចាស់ពានរង្វាន់The Voice Kids ពេជ្រ ថៃ មានទឹកចិត្តល្អ បានជួយជាថវិកាផ្ទាល់ខ្លួន នៅក្នុងពិធីបុណ្យសពរបស់អ្នកស្លាប់ទាំងអស់ ក្នុងករណីដ៏រន្ធត់មួយនេះ។

ដោយក្នុងនោះតារាវ័យក្មេងរូបនេះ បានធ្វើការផ្តល់ឧបត្ថម្ភជាថវិកាចំនួន ២០ម៉ឺនរៀល ដែលជាថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់កម្មវិធីបុណ្យដែលកំពុងធ្វើឡើង ដោយក្តីក្រៀមក្រំយ៉ាងខ្លាំង។

ទន្ទឹមនឹងទឹកចិត្តដ៏ល្អរបស់ប្អូនប្រុស បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរដល់ប្អូនគ្រប់គ្នា ដែលនៅក្មេងប៉ុណ្ណឹងសោះ តែមានទឹកចិត្តល្អ ចេះជួយ និងធ្វើបុណ្យយ៉ាងដូច្នោះ៕

រូបភាពពី៖Sola Khang

សូមទស្សនារូបភាពខាងក្រោមនេះ៖

ពេជ្រ ថៃ
ពេជ្រ ថៃ
រូបភាពទិដ្ឋភាពបុណ្យ អ្នកស្លាប់ដោយសាររលំអាគារ
រូបភាពទិដ្ឋភាពបុណ្យ អ្នកស្លាប់ដោយសាររលំអាគារ
រូបភាពទិដ្ឋភាពបុណ្យ អ្នកស្លាប់ដោយសាររលំអាគារ
ពេជ្រ ថៃ ជួយឧបត្ថម្ភជាថវិកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ ថៃ