ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញគណនីហ្វេសប៊ុកផ្លូវការ របស់តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយ ពាក់មី និងនាយ គ្រឿន បានធ្វើការ Live វីដេអូមួយ ជុំវិញនឹងសកម្មភាពរៀបឥដ្ឋ។

ជាក់ស្ដែង នៅក្នុងវីដេអូនោះ គេសង្កេតឃើញថា នាយ ពាក់មី និងនាយ គ្រឿន ដែលជាតារាកំប្លែងទាំងពីរនាក់បងប្អូននេះ បាននាំគ្នាប្រកួតរម្លឹកវិជ្ជាគុណរៀបឥដ្ឋ ដែលជាជំនាញរបស់ពួកគេតាំងតែពីមិនទាន់បានចូលវិស័យសិល្បៈកំប្លែង រហូតធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន ហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំង។ 

ប៉ុន្តែមិនថាយ៉ាងណា ជុំវិញនឹងសកម្មភាពមួយនេះ នាយ ពាក់មី ក៏ត្រូវបានរងការរិះគន់ពីសំណាក់អ្នកគាំទ្រ ក៏ដូចជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមិនតិចនាក់ ដោយអ្នកខ្លះលើកឡើងថា គេកំពុងតែកាន់ទុក្ខអ្នកស្លាប់នៅព្រះសីហនុ ប៉ុន្តែនាយបែរជាមករៀបឥដ្ឋយ៉ាងរំភើយទៅវិញ។ 

យ៉ាងណាមិញ ជុំវិញនឹងពាក្យរិះគន់នោះដែរ នាយ ពាក់មី ក៏បានធ្វើការឆ្លើយតប ជាមួយនឹងសាររៀបរាប់យ៉ាងដូច្នេះវិញដែរថា៖

«បងប្អូនអ្នករិះគន់អើយ គ្រាន់តែខ្ញុំ និង នាយគ្រឿនទៅរៀបឥដ្ឋម្សិលមិញ មានអ្នករិះគន់ថា អត់ប្រយោជន៏ គេកំពុងកាន់ទុក្ខរឿងនៅកំពង់សោម... ខ្ញុំបានផុសកាន់ទុក្ខ ចូលរួមរំលែកទុក្ខជាច្រើនហើយតើម៉េចមិនមើល ចាំតែដៀលអត់មើល ហើយថាខ្ញុំទៅរៀបឥដ្ននិងអត់ប្រយោជន៏ ខ្ញុំសួថាអត់ប្រយោជន៏យ៉ាងម៉េច ផ្ទះខ្ញុំធ្វើលក់ ខ្ញុំទៅរៀបនៅផ្ទះខ្ញុំ គម្រោងរបស់ខ្ញុំនៅក្រុងកំពង់ចាម 168ខ្នង ខ្ញុំលក់តែ10ថ្ងៃអស់ជាង100ខ្នង ម៉េច បានថាអត់ប្រយោជន៏ ប្រជាជនទាំងអស់ដែលគាត់កាន់ទុក្ខ តែពួកគាត់ក៏រកស៊ីធ្វើការដែលតើ» 

គួរឲ្យដឹងផងដែរថា ក្នុងការបង្ហោះរបស់នាយ ពាក់មី នេះ គឺគ្រាន់តែចង់ឲ្យប្រិយមិត្តមួយចំនួន ចេះធ្វើការបើកចិត្តឲ្យទូលាយ កុំចាំតែអង្គុយរិះគន់ទាំងពុំបានដឹងរឿងច្បាស់លាស់តែប៉ុណ្ណោះ៕

ទស្សនារូបភាពខាងក្រោម៖ 

សំណេររបស់ នាយ ពាក់មី
ការប្រគួតរបស់ នាយ ពាក់មី
ការប្រគួតរបស់ នាយ ពាក់មី
ការប្រគួតរបស់ នាយ គ្រឿន
ការប្រគួតរបស់ នាយ ពាក់មី
ការប្រគួតរបស់ នាយ ពាក់មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី