ភ្នំពេញ៖ មួយរយៈនេះ កញ្ញា ដួង ម៉ានិច ហាក់បីដូចជា មានភាពមមាញឹកយ៉ាងខ្លាំង ជាមួយនឹង ការងារសិល្បៈ មិនថា ការសម្ដែង ឬការថតម៉ូតនោះទេ ព្រមទាំងទទួលបានភាពជោគជ័យទៀតផង។

ប៉ុន្តែ ទោះបីជាបែបណាក៏ដោយ ក៏ដួង ម៉ានិច មិនដែលបែកធ្លាយ នូវព័ត៌មានទំនាក់ទំនងស្នេហា ជាមួយបុរសណា ម្នាក់នោះឡើយ ធ្វើឲ្យហ្វេនៗ មានការងឿងឆ្ងល់ថា «តើបុរសណា ទៅដែលជាគូស្នេហ៍របស់តារារូបនេះ»?។

ថ្មីៗនេះ នាងបានបង្ក ការភ្ញាក់ផ្អើលមួយ តាមរយៈវីដេអូLive ក្នុងគណនីហ្វេសប៊ុករបស់នាង ដោយបង្ហាញពី ភាពផ្អែមល្ហែម យ៉ាងស្អិតរមួត ជាមួយនឹង លោក ថៃ អតិជាតិបុត្រ  ដែលជាម្ចាស់បទ«គ្រាស្នេហ៍» មានអាយុតិចជាង រហូតដល់ទៅដប់ឆ្នាំ ធ្វើឲ្យមហាជនរាល់គ្នា មានការស្រឡាំងកាំង គ្រប់ៗគ្នាតែម្ដង។

លើសពីនេះ ក្នុងពេលនោះដែរ ម៉ានិច និង បុត្រ បានទទួលទាន អាហារពេលល្ងាច ក្រោមពន្លឺភ្លើងទៀន យ៉ាងរ៉ូមែនទិក អមដោយ ភាសាផ្អែមល្ហែម មើលទៅបរិយាកាសពោរពេញ ដោយភាពរំភើប សប្បាយរីករាយនិង គួរឲ្យច្រណែនទៀតផង។ ជាពិសេស ថែមទាំងដួង ម៉ានិច ថើប បុត្រ យ៉ាងស៊ីអារម្មណ៍ទៀតផង ធ្វើឲ្យអ្នកដែលឃើញ សឹងមិនចង់ជឿនឹងភ្នែក៕

ដឹងច្បាស់ តាមដានទស្សនាវីដេអូខាងក្រោម៖

ដួង ម៉ានិច និងលោក ថៃ អតិជាតិបុត្រ
លោក ថៃ អតិជាតិបុត្រ
លោក ថៃ អតិជាតិបុត្រ
ដួង ម៉ានិច
ដួង ម៉ានិច
លោក ថៃ អតិជាតិបុត្រ
ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច