ភ្នំពេញ៖ ប្រិយមិត្តមួយចំនួន ដែលជាអ្នកគាំទ្ររបស់អតីតតារាសម្តែងជើងចាស់ លោក យុត្ថារ៉ា ឆានី ច្បាស់ជាជ្រាបរឿងរ៉ាវផ្ទាល់ខ្លួនរបស់លោករួចហើយថា បើទោះជាពេលនេះ លោកនិងអតីតភរិយារបស់ខ្លួន អ្នកនាង ចន ច័ន្ទលក្ខិណា បាននៅបែកផ្លូវគ្នាក៏ពិតមែន ក៏ប៉ុន្តែអ្នកទាំងពីរនៅតែរក្សាទំនាក់ទំនងយ៉ាងល្អជាមួយគ្នា។

យ៉ាងណាមិញ កាលម្សិលមិញនេះ លោក យុត្ថារ៉ា ឆានី បានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គមយ៉ាងខ្លាំង ក្រោយឃើញរូបលោកបង្ហោះរូប ៣ សន្លឹក ជាមួយកូនស្រីសំណព្វរបស់ខ្លួន ដោយភ្ជាប់ជាមួយ Caption ថា៖ “កូនស្រីច្បងខ្ញុំនេះ ពិតជាមានកម្ពស់ហួសពីការស្មានទៅទៀត ទើបតែអាយុជាង ១២ ឆ្នាំសោះ គាត់មានកម្ពស់ ១.៦៨ ម៉ែត្រ ទៅហើយ”

ក្នុងនោះដែរ អ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ ចំពោះរូបភាពដែលរូបលោកបង្ហោះនោះ ក៏ព្រោះថារូបរាងកូនស្រីរបស់លោក និងអតីតភរិយានៅពេលនេះ កាន់តែធំពេញរូបពេញរាងហើយ។ ហើយជាពិសេសទៅទៀតនោះ មហាជនបានកត់សម្គាល់ឃើញថា កូនស្រីរបស់លោក យុត្ថារ៉ា ឆានី កាន់តែធំ កាន់តែមានមុខមាត់មិនខុសពីលោកនោះទេ។

ទោះជាយ៉ាងណាក្តី លើសពីនេះ សម្រាប់រូបថត៣សន្លឹកដែលទើបតែបង្ហោះនេះដែរ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម ដោយមានអ្នកគាំទ្រជាច្រើននាំគ្នាចូល Comment ក៏ដូចជា Share យ៉ាងច្រើនរាប់ពាន់ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

យុត្ថារ៉ា ឆានី និងកូនស្រី
យុត្ថារ៉ា ឆានី និងកូនស្រី
យុត្ថារ៉ា ឆានី និងកូនស្រី
សាររបស់ យុត្ថារ៉ា ឆានី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុត្ថារ៉ា ឆានី