ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយ អ្នកនាង ទូច ស្រីល័ក្ខ ដែលជាតារាសម្ដែង ដ៏ល្បីល្បាញ ក្នុងវិស័យខ្សែភាពយន្ត និងក្នងMV បទចម្រៀង នានាផងដែរ។

មួយរយៈនេះ នាងទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្ត តាមការបកស្រាយ បទចម្រៀង បែបOriginal Song តាមបណ្ដាញសង្គមយូធូប ដោយមាន អ្នកចូលទស្សនា និងគាំទ្រយ៉ាងច្រើនទៀតផង។

យ៉ាងណាមិញ ក្រៅពីជោគជ័យ ផ្នែកវិស័យសិល្បៈ ទូច ស្រីល័ក្ខ ក៏មានជីវិតគ្រួសារ មួយដ៏មាន សុភមង្គល គួរឲ្យកោតសរសើរ។ ជាក់ស្ដែង នាងនិង ស្វាមីជនជាតិហូឡង់ ទទួលបានកូនប្រុសដ៏ គួរឲ្យស្រលាញ់មួយរូប។

លើសពីនេះ ដូចដែលពាក្យចាស់ពោលថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ពិតមែន ព្រោះកូនប្រុសរបស់នាង មិនទាន់ធំប៉ុន្មានផង ត្រូវបានគេហៅថត ក្នុងវិស័យសិល្បៈ បាត់ទៅហើយ។

ម៉្យាងទៀត ប្រិយមិត្តដែលនៅក្នុង បណ្ដាញសង្គមហ្វេសប៊ុក តែងសរសើរ មិនដាច់ពីមាត់ ថាកូនប្រុសតែមួយ របស់នាង ពិតជាមាន មុខមាត់គួរឲ្យក្នាញ់ និងកាយវិការ ក្រមិចក្រមើម ដែលសាកសមនឹង ប្រឡូកក្នុងវិស័យនេះ ដូចអ្នកម្ដាញ ពិតប្រាកដមែន៕ 

អ្នកនាង ទូច ស្រីល័ក្ខ និងកូនប្រុស
អ្នកនាង ទូច ស្រីល័ក្ខ និងកូនប្រុស
ក្រុមគ្រួសាររបស់៍ទូច ស្រិល័ក្ខ
ស្រីល័ក្ខ និងស្វាមី
កូនប្រុសដ៏គួរឲ្យស្រលាញ់​របស់ ស្រីល័ក្ខ
ទូច ស្រីល័ក្ខ និងកូនប្រុស
ទូច ស្រីល័ក្ខ និងកូនប្រុស
ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ