ភ្នំពេញ៖ ប្រិយមិត្តជាច្រើន ដែលនិយមតាមដាន និងចូលចិត្តស្តាប់នៅបទចម្រៀងខ្មែរ ប្រាកដជាបានជ្រាបហើយថា តារាចម្រៀងប្រុសស្រីជាច្រើនដូង តែងតែបញ្ចេញនូវបទចម្រៀងជាច្រើន ជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ដែលបទនីមួយៗសុទ្ធតែពីរោះ និងគួរឲ្យចាប់អារម្មណ៍។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុស២ដួង លោកSTEP និងលោកនី រតនា នៅក្នុងផលិតកម្មហង្សមាស បានធ្វើការចាប់ដៃគ្នាជាលើកដំបូង បញ្ចេញស្នាដៃរួមគ្នា ក្រោមការនិពន្ធដោយលោកSTEP នៅក្នុងបទថ្មី «អូនខ្ពស់ពេកហើយ»។

តាមរយៈបទចម្រៀងមួយនេះ ត្រូវបានគេចាប់អារម្មណ៍ថាពិតជាប្លែក ព្រោះនៅក្នុងនោះក៏មានការច្រៀងជាមួយនឹងលំនាំនៅបទ «ច័ន្ទអើយ» ដែលជាបទមរតកដើម ដោយគ្រាន់តែមានការកែសម្រួលអត្ថន័យប៉ុណ្ណោះ។

ទន្ទឹមនឹងនេះដែរ ឃើញថាបទចម្រៀងដ៏ប្លែក ជាមួយនឹងការច្រៀងជាមួយគ្នាលើកដំបូងមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំងតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

STEP នៅក្នុងបទថ្មី
នី រតនា នៅក្នុងបទថ្មី
នី រតនា នៅក្នុងបទថ្មី
នី រតនា និងSTEPនៅក្នុងបទថ្មី
នី រតនា និងSTEPនៅក្នុងបទថ្មី
នី រតនា និងSTEPនៅក្នុងបទថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា