ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កាលពីពេលថ្មីៗនេះតារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាព នាយហុងដា បានជួបទុក្ខជាទម្ងន់ ព្រោះខ្វះខាតថវិកាសម្រាប់ព្យាបាលឪពុក រហូតប្រកាសលក់ផ្ទះជាសាធារណៈ ធ្វើឲ្យអ្នកគាំទ្រក្តុកក្តួលយ៉ាងខ្លាំង។

តែពេលនេះផ្ទះដែលលោកបានដាក់លក់មិនទាន់បានសម្រេចផង ក៏ស្រាប់តែទទួលដំណឹងថា ឪពុករបស់លោកទទួលមរណភាពហើយ កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៩។ 

ដំណឹងដ៏សោកសៅមួយនេះបានធ្វើឲ្យអ្នកគាំទ្រ ជាច្រើនពិតជាតក់ស្លុតយ៉ាងខ្លាំង ដែលមិននឹកស្មានថាឪពុកជាទីស្រលាញ់របស់លោក បានចាកចេញទៅត្រឹមរយៈពេលដ៏ខ្លី។

ទន្ទឹមនឹងនេះដែរ តារាកំប្លែងរូបនេះ បានបង្ហាញនូវសកម្មភាព ទឹកមុខដ៏សោកសៅ សម្រក់ទឹកភ្នែក ក្រោមការបាត់បង់មនុស្សជាទីស្រលាញ់ ដែលជាអ្នកមានគុណរបស់ខ្លួនយ៉ាងដូច្នោះ៕ ខ្មែរឡូតសូមចូលរួមរំលែកទុក្ខ!

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយហុងដា
ឪពុកនាយហុងដា
ឪពុកនាយហុងដា
ឪពុកនាយហុងដា
នាយហុងដា ស្រក់ទឹកភ្នែកពេលបាត់បង់ឪពុក
ឪពុកនាយហុងដា ទទួលមរណភាព
សាររបស់នាយហុងដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហុងដា