ភ្នំពេញ៖ ទោះបីជាពិធីការិនីដ៏មានប្រជាប្រិយ អ្នកនាងសុខ សោម៉ាវត្តី មានវ័យ៣០ឆ្នាំជាង និងមានកូនរួចហើយយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាចំណងស្នេហ៍របស់នាង និងតារាសម្តែងប្រុស លី វ៉ាហេទ កាន់តែផ្អែមល្ហែមនឹងគ្នាគួរឲ្យសរសើរ។

ជាក់ស្តែងនៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃកំណើតមិត្តប្រុសរបស់នាង ដែលក្នុងនោះនាងបានធ្វើការរៀបចំដើរលេងនៅមាត់សមុទ្រជាមួយគ្នា យ៉ាងមានក្តីសុខយ៉ាងខ្លាំង ក្រោមសកម្មភាពយ៉ាងផ្អែមល្ហែម ធ្វើឲ្យអ្នកគាំទ្រសឹងតែលើសជាតិស្ករទៅហើយ។

ទន្ទឹមនឹងថ្ងៃពិសេសនេះដែរ នាងក៏បានធ្វើការបញ្ចេញនូវសារដ៏ស្វីតមួយបន្ថែមថា៖ « Happy officially 22 year old dear brother Ly Vahed អ្នកគឺជាវត្ថុមានជីវិតម្យ៉ាងដែលបានចូលមកក្នុងជីវិតមនុស្សស្រីម្នាក់នេះអោយ នាងយំ នាងសើច នាងញញឹម នាងងរង៉ក់ នាងប្រច័ន្ទ នាងរំភើប នាងធាត់ និងរឿងជាច្រើនទៀតដែលរៀបរាប់10ថ្ងៃក៏មិនអស់ដែរ។ គ្មានអីច្រើនទេគ្រាន់តែដឹងថា u ល្អ ពេលខ្លះក៏មានឈ្លោះគ្នាដែរព្រោះ me ងរង៉ក់ មនុស្សចាស់ម្នាក់នេះងរច្រើនបន្តិចហើយ តែuនៅតែទន្ទេញពាក្យថា «បងអ្នករើសបងត្រូវតែទ្រាំបងត្រូវតែលួងអូន» ជូនពរឲ្យឆាប់ជាបានមកជួយក្លឹបវិញ I know ur feeling ពេលនេះ ដឹងថាពិបាកចិត្តតែត្រូវតែទ្រាំ និងស៊ូណា I alway stay by ur side babe ម្យ៉ាងទៀតគឺសូមឲ្យសុបិន្តយើងទាំងពីរក្លាយជាការពិតឆាប់ៗ (អនាគតគ្រួសារយើង) ១ឆ្នាំនាំអូនដើរលេងតែ៥ទៅ១០ដងអីបានហើយអូនដឹងបងរវល់ ហើយអាពាក្យថាស្រលាញ់អូនមួយជីវិតនិងអត់យកទេ ព្រោះត្រូវជួបគ្នាជាតិក្រោយអោយបងកើតមុនអូនម្ដង កុំឲ្យខុសជំនាន់ដូចជាតិនេះ»។

ក្រោយពីបានអានសារដ៏មានអត្ថន័យនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើនចំពោះគួស្នេហ៍មួយគូនេះ ដែលស្រលាញ់គ្នា និងផ្តល់ភាពកក់ក្តៅទៅកាន់គ្នាពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងគួរឲ្យសរសើរបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងសុខ សោម៉ាវត្តី
អ្នកនាងសុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី និងលី វ៉ាហេទ
សុខ សោម៉ាវត្តី និងលី វ៉ាហេទ
សុខ សោម៉ាវត្តី ផ្អែមល្ហែមជាមួយ លី វ៉ាហេទ
សុខ សោម៉ាវត្តី ផ្អែមល្ហែមជាមួយ លី វ៉ាហេទ
សុខ សោម៉ាវត្តី
សុខ សោម៉ាវត្តី ផ្អែមល្ហែមជាមួយ លី វ៉ាហេទ
សុខ សោម៉ាវត្តី ផ្អែមល្ហែមជាមួយ លី វ៉ាហេទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី