ភ្នំពេញ៖ កញ្ញា គៀត សុវណ្ណាឡាង ជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព មិនថាការសម្ដែងខ្សែភាពយន្តភាគ ឬបញ្ចាំងតាមរោងកុនទេ ភាគច្រើននាង សម្ដែងជាតួអង្គឯកស្រីតែម្ដង។ ប៉ុន្តែមួយរយៈចុងក្រោយនេះ នាងមិនសូវលេចមុខ ក្នុងវិស័យសិល្បៈប៉ុន្មានទេ ដោយសារមមាញឹកនឹង ការរកស៊ីផ្ទាល់ខ្លួនផងដែរ។

ប៉ុន្មានម៉ោងមុននេះ គៀត សុវណ្ណាឡាង បានបង្កការភ្ញាក់ផ្អើលមួយ តាមរយៈរូបភាពមួយសន្លឹក ដែលបានថតជាមួយក្មេងស្រីម្នាក់ ដែលជាជនពិការ ទាំងដៃ ទាំងជើង ឲ្យអាណិត អមដោយការសរសេរសារ ដ៏មានអត្ថន័យចាក់ដោត របស់តារាសម្ដែងរូបនេះទៀតនោះ ធ្វើឲ្យមហាជនឃើញហើយ មានអារម្មណ៏ក្ដុកក្ដួលយ៉ាងខ្លាំង។

តាមរយៈការបង្ហោះនៅលើ គណនីហ្វេសប៊ុករបស់ សុវណ្ណាឡាង បានបង្ហាញថា កុមារីពិការដ៏គួរឲ្យ អាណិតអាសូរមួយរូបនេះ មានឈ្មោះថា ប្អូនស្រី សុិន ស្រីហង្ស នាងមានអាយុ១៧ ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។

អ្វីដែលកាន់តែអស្ចារ្យនោះគឺ ស្រីហង្ស មិនបានចុះចាញ់ និងតូចចិត្តនឹងវាសនា ដែលកើតមកខុសគេបែបនេះទេ ផ្ទុយទៅវិញ នាងបានខិតខំតស៊ូប្រឹងប្រែងរៀនសូត្រ ជាសិស្សពូកែ ចំណាត់ថ្នាក់លេខ៣ទៀតផង។ លើសពីនេះ ស៊ិន ស្រីហង្ស ជាក្មេងស្រី មានចរិតលក្ខណៈល្អ គួរឲ្យស្រលាញ់រាប់អាន។

ក្រោយពីឃើញបែបនេះហើយ មានមហាជនជាច្រើន បានកោតសរសើរមិនដាច់ពីមាត់ ពីកុមារីម្នាក់នេះឡើយ ថែមទាំងមានជនសប្បុរសមួយចំនួន ចង់ជួយដល់ ស្រីហង្ស ថែមទៀតផង៕ 

សុវណ្ណាឡាង និង ប្អូនស្រី ហង្ស
សុវណ្ណាឡាង និង ប្អូនស្រី ហង្ស
ប្អូនស្រី ហង្ស
ប្អូនស្រី ហង្ស
សុវណ្ណាឡាង និង ប្អូនស្រី ហង្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គៀត សុវណ្ណាឡាង