ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថាតារាហ្វេសប៊ុកដ៏មានប្រជាប្រិយភាព Peypey Dy កាន់តែទទួលបាននូវការចាប់អារម្មណ៍ និងការគាំទ្រពីបណ្តាអ្នកគាំទ្រកាន់តែខ្លាំងឡើងយ៉ាងគួរឲ្យសរសើរ ស្របពេលដែលមុខជំនួញ នៃការរកស៊ីរបស់លោកក៏កាន់តែរីកចម្រើនកាន់តែខ្លាំង។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ គឺជាថ្ងៃកំណើតរបស់លោក ដែលក្នុងនោះមានបណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាជូនពរដល់លោក យ៉ាងរីករាយ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅក្នុងថ្ងៃដ៏ពិសេសនេះផងដែល លោកបានធ្វើការជូននូវកាដូដ៏ពិសេសសម្រាប់ខ្លួនឯង ធ្វើឲ្យអ្នកគាំទ្រពេញចិត្ត និងសប្បាយចិត្តចំពោះលោកយ៉ាងខ្លាំង។

ដោយក្នុងនោះគឺជារថយន្តយ៉ាងថ្មីស្រឡាង ពណ៌ខ្មៅ តម្លៃរាប់ម៉ឺនដុល្លារយ៉ាងស្រស់ស្អាតមួយគ្រឿង ដែលជាកម្លាំងញើសឈាម ដែលលោកប្រឹងរកទាំងយប់ថ្ងៃ។ លើសពីនេះគេត្រូវបានដឹងថា ជារៀងរាល់ឆ្នាំលោកតែងតែជូនកាដូ ឲ្យខ្លួនឯងជារថយន្តបែបនេះ ជារៀងរាល់ឆ្នាំ។

បន្ថែមពីនេះ តារាប្រុសពូកែសម្តីរូបនេះ បានបញ្ចេញសារ ដ៏ពេញចិត្តមួយថា៖ « ឡាននេះ ចាត់ទុកជាកាដូសម្រាប់ខួបកំណើតឆ្នាំនេះ Haterប្រាកដជានិយាយថា អាអួត គ្រាន់តែចឹងសោះក៏ផុសដែរ ប៉ុន្តែ ខ្ញុំពិតជាមានមោទនភាពចំពោះខ្លួនឯង ដែលខ្ញុំអាចទិញវាដោយសមត្ថភាពខ្លួនឯង ពីមនុស្សដែល រៀនមិនពូកែ គ្មានចំណាត់ថ្នាក់ល្អក្នុងសាលា ជាមនុស្សម្នាក់ដែលអ្នកធ្លាប់មើលងាយ ថ្ងៃនេះខ្ញុំមិនមែនជាមនុស្សមិនបានការទៀតទេ ខ្ញុំចាប់ផ្តើមរៀនរស់ដោយពឹងផ្អែកលើខ្លួនឯង តាំងពីឆ្នាំ ២០១១ដោយមិនចាយលុយអ្នកផ្ទះសោះ វាមិនមែនជារឿងងាយស្រួលនោះទេ ខ្ញុំជួបអស់ហើយ ពាក្យឌឺដង មិនឲ្យតម្លៃ បំបាក់ទឹកចិត្ត តែខ្ញុំនៅតែខំប្រឹងដើរមកដល់ថ្ងៃនេះ ដូច្នេះហើយ ទើបខ្ញុំគិតថា ទោះខ្ញុំមិនមែនជាមនុស្សល្អក្នុងខួរក្បាលអ្នកដទៃ តែអ្វីៗគឺខ្ញុំតស៊ូដោយខ្លួនឯង យើងមិនអាចហាមឃាត់អ្នកដទៃមិនឲ្យស្អប់យើងបានទេ តែយើងអាចធ្វើឲ្យមនុស្សទាំងនោះដឹងថា អ្វីដែលគេគិត អ្វីដែលគេយល់ឃើញ គឺខុសស្រឡះ»៕ 

សូមទស្សនារូបភាពខាងក្រោមនេះ៖

Peypey Dy
Peypey Dy
Peypey Dy
Peypey Dy
Peypey Dy
កាដូថ្ងៃកំណើតPeypey Dy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy