ភ្នំពេញ៖ ក្រៅពីអាជីពជាអ្នកសិល្បៈ តារាកំប្លែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាងខ្ញុង ក៏មានមុខរបរផ្ទាល់ខ្លួនដោយបច្ចុប្បន្នមានភាពមមាញឹកយ៉ាងខ្លាំង និងជោគជ័យខ្លាំង រកពេលសម្រាកមិនចង់បាននោះទេ។

តាមរយៈការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ធ្វើការផងរកស៊ីច្រើនមុខផង ក៏បានធ្វើឲ្យនាងទទួលបាននូវលទ្ធផលយ៉ាងល្អសម្រាប់ខ្លួនឯងដែរ។ ដោយកាលពីពេលថ្មីៗនេះ នាងបានទិញកាដូលើកទឹកចិត្ត និងមានតម្លៃ សម្រាប់ខ្លួនឯង ជាមួយនឹងការខិតខំប្រឹងប្រែងអស់រយៈពេលជាយូរឆ្នាំមកនេះ។

ដែលក្នុងនោះគឺជាកាដូ រថយន្តស៊េរីទំនើបដ៏ស្រស់ស្អាតពណ៌ស តម្លៃរាប់ម៉ឺនដុល្លារ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះនាងក៏បានធ្វើការរៀបរាប់បន្ថែមថា៖ «ខ្ញុំប្រឹងរាល់ថ្ងៃស្ទើរងាប់ស្ទើររស់ ចឹងវាមិនចម្លែកទេ ដែលខ្ញុំទទួលបាននៅអ្វីដែលខ្ញុំប្រាថ្នានោះ ព្រោះវាបានមកពីការតស៊ូរបស់ខ្ញុំ អរគុណកម្លាំងចិត្ត»។

ទន្ទឹមនឹងភាពជោគជ័យនេះ បានធ្វើឲ្យបណ្តាអ្នកគាំទ្រពិតជាពេញចិត្ត ក៏ដូចជាសរសើរដល់នាងគ្រប់គ្នា ដែលនាងបានខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ រហូតបានសម្រេចនូវបំណងរបស់ខ្លួន និងធ្វើឲ្យខ្លួនឯងសប្បាយចិត្តបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

អ្នកនាងខ្ញុង
អ្នកនាងខ្ញុង
អ្នកនាងខ្ញុង
អ្នកនាងខ្ញុង
អ្នកនាងខ្ញុង
ឡានថ្មីអ្នកនាងខ្ញុង
ឡានថ្មីអ្នកនាងខ្ញុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង