ភ្នំពេញ៖ គឹម លីហ្សា គឺជាអតីតតារាសម្ដែងស្រី សាច់សខ្ចី ដែលមហាជនបានឃើញវត្តមានរបស់អ្នកនាងតាមការសម្ដែង MV ក្នុងបទចម្រៀងល្បីៗជាច្រើន។ ប៉ុន្តែ តារារូបនេះបានចាកឆ្ងាយ ពីវិស័យសិល្បៈ ដោយរូបនាងត្រូវទៅរស់នៅលើ ទឹកដីអូស្រ្ដាលីជាមួយស្វាមី។

បន្ទាប់ពីបានរៀបការជាមួយបុរសខ្មែរ រស់នៅប្រទេសអូស្រ្ដាលី អស់រយៈពេល ៦ឆ្នាំរួចមក គេសង្កេតឃើញថា ជីវិតគូរបស់លីហ្សា ហាក់បីដូចជា មានភាពផ្អែមល្ហែម យ៉ាងស្អិតរមួត ពីមួយថ្ងៃទៅមួយថ្ងៃ ដោយបានកូនប្រុសម្នាក់ជាចំណងដៃ។ ជាពិសេស ស្វាមីរបស់នាង ស្រលាញ់និងថ្នាក់ថ្នម រូបនាងមិនឲ្យទាស់ចិត្តនោះទេ។

ប៉ុន្តែ ស្រាប់តែថ្មីៗនេះ លីហ្សា បានបង្ហាញខ្លួនសាជាថ្មីនៅលើទឹកដីខ្មែរ ដើម្បីបើកដំណើរការរកស៊ី ផ្នែកគ្រឿងសម្អាងរបស់ខ្លួន និងបានចូលរួមក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់ ឱក សុគន្ធកញ្ញា ផងដែរ។ អ្វីដែលពិសេសនោះ នាងបានបង្ហាញនូវដំណឹងល្អមួយទៀតថា នាងនិងស្វាមី មានសមាជិកថ្មីម្នាក់ហើយ គឺបច្ចុប្បន្នកំពុងពរពោះកូនប្រុសទី២បាន៤ខែហើយ។ ដូច្នេះ កូនទាំងពីររបស់លីហ្សា សុទ្ធតែជាកូនប្រុស ថែមទាំងគួរឲ្យស្រលាញ់ទៀតផង។

អ្វីដែលពិសេស បើទោះបីជា អតីតតារាសម្ដែងរូបនេះ កំពុងពរពោះកូនប្រុសទី២ ក្នុងផ្ទៃបែបណាក្ដី ក៏សម្រស់របស់នាង ហាក់បីដូចជា មិនមានការប្រែប្រួលនោះឡើយ គឺនៅតែស្រស់ស្អាតដដែល ធ្វើឲ្យប្រិយមិត្តឃើញហើយ លាន់មាត់សរសើរគ្រប់ៗគ្នា៕   

គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សាសា និងមិត្តរួមអាជីព
គឹម លីហ្សា
រូបភាពអេកូ កូនទី២ ក្នុងផ្ទៃរបស់គឹម លីហ្សា
គឹម លីហ្សាសា និងក្រុមគ្រួសារ
គីម លីហ្សា និងគ្រួសារ
គឹម លីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម លីហ្សា