ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោក ឆន សុវណ្ណរាជ ត្រូវជាតារាចម្រៀងក្នុងផលិតកម្ម រស្មីហង្សមាស បានបង្ហោះរូបភាពមួយសន្លឹកនោះ ធ្វើឲ្យមានបណ្ដាផេកជាច្រើនយកទៅ Troll។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថារូបភាពដែល លោក ឆន សុវណ្ណរាជ ថតជុំគ្នាជាមួយនិង អ្នកនាង ឱក សុគន្ធកញ្ញា ជាមួយនឹងស្នាមញញឹមតិចៗ របស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំងមែនទែន ។

យ៉ាងណាមិញ ក្រោយពីមានគេយករូបភាពទៅTrollច្រើនរបស់ លោក ឆន សុវណ្ណរាជ ក៏បានបង្ហោះសារ នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ ខ្លួន ថា៖«ទីបំផុតថ្ងៃដែលពួកយើងទាំងអស់គ្នារង់ចាំបានមកដល់ហើយ ហ៊ាគឺថ្នាក់ដឹកនាំនិងជាបងប្រុសដ៏ល្អនិងអស្ចារ្យម្នាក់សម្រាប់ខ្ញុំ កញ្ញាគឺជាមិត្តរួមអាជីពនិងជាបងប្អូនដ៏ល្អបំផុតម្នាក់សម្រាប់ខ្ញុំដូចគ្នា ថ្ងៃនេះខ្ញុំពិតជារំភើបនិងសប្បាយចិត្តជំនួសបងប្អូនល្អទាំងពីរ ជូនពរដល់ហ៊ានិងកញ្ញា ស្រលាញ់គ្នាដល់ចាស់ព្រឹទ្ធចាស់ព្រេង មានសេចក្ដីសុខសុភមង្គលក្នុងជីវិត ជាពិសេសឆាប់មានក្មួយអោយពួកខ្ញុំពរឆាប់ៗណា កឺៗនិងជេៗ ដោយការគោរពនិងស្រលាញ់ពីប្អូនប្រុសម្នាក់នេះ ឆនសុវណ្ណរាជ»។

បន្ទាប់ពីបានឃើញបែបនេះ មានបណ្ដាអ្នកគាំទ្រមិនតិចនោះទេ នាំគ្នាសែរចែកចាយគ្នា ហើយក៏ជាការបញ្ជាក់យ៉ាងច្បាស់ថា លោក និងសុគន្ធកញ្ញា តាំងពីដើម ដល់ពេលនេះជាមិត្តល្អនឹងគ្នាទេ គ្មានអ្វីលើសពីនេះ៕

ឆន សុវណ្ណរាជ និងសុគន្ធកញ្ញា
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
សំណេររបស់ ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ