ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា តារាកំប្លែងប្រុសដ៏មានប្រជាប្រិយភាព នាយតាក់ស៊ី បានសម្រេចចិត្តទៅបួស លាចាកពីវិថីសិល្បៈ ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

យ៉ាងណាមិញ ក្រោយពីបានប្រកាសជាផ្លូវការបែបនេះ តារាប្រុសរូបនេះក៏មិនទាន់បានបង្ហើបនៅពេលវេលាពិតប្រាកដ ថាទៅសាងផ្នួសនោះ នៅពេលណានោះដែល ដូច្នោះហើយទើបធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើន ពិតជាចង់ដឹងយ៉ាងខ្លាំង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែឃើញមានការលេចនូវរូបភាពប៉ុន្មានសន្លឹក របស់តារាប្រុសរូបនេះ ទៅសាងផ្នូសនៅលើភ្នំគូលេន ជាមួយនឹងការគ្រងក្នុងសម្លៀកបំពាក់ពណ៌ស ទឹកមុខរីករាយ។

ជាមួយគ្នានេះដែរបណ្តាអ្នកគាំទ្រជាច្រើន ក៏បាននាំគ្នាធ្វើការជូនពរលោក ឲ្យជួបសំណាងល្អ នៅលើផ្លូវដែលលោកបានជ្រើសរើសទៅបួសនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

នាងភីម ភរិយានាយតាក់ស៊ី
នាងភីម ភរិយានាយតាក់ស៊ី
នាយតាក់ស៊ី
នាយតាក់ស៊ី ពេលទៅសាងផ្នូសនៅភ្នំគូលេន
នាយតាក់ស៊ី ពេលទៅសាងផ្នូសនៅភ្នំគូលេន
នាយតាក់ស៊ី ពេលទៅសាងផ្នូសនៅភ្នំគូលេន
នាយតាក់ស៊ី ពេលទៅសាងផ្នូសនៅភ្នំគូលេន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយតាក់ស៊ី