សំណាងណាស់! ភរិយាក្រោយស្មោះស្ម័គ្រ នាយតាក់ស៊ី មានអាជីវកម្មទ្រង់ទ្រាយធំទៀត(មានវីដេអូ)

//s9.kh1.co/ec/eca9eced512ed8185694afec749cf943577bda0d.jpg
តារា & កម្សាន្ដ

 ៣១-សីហា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

អ្នកគាំទ្រចូលរួមអបអរ តាំងពីបានភរិយាថ្មីមក តាក់ស៊ី ត្រូវប្រពន្ធមើលថែ ផ្គាប់ផ្គន់ ថែមទាំងសន្យាថា...។

ភ្នំពេញ៖ ​ជាការពិតណាស់ ចាប់តាំងពីតារាកំប្លែង នាយ តាក់ស៊ី ប្រកាសរួមរស់ជាប្ដីប្រពន្ធ ជាមួយប្រពន្ធក្រោយមក គេសង្កេតឃើញ តារាកំប្លែងប្រុសរូបនេះ ហាក់មានយីអ៊ុនឡើងជាងមុន ទាំងមុខរបររកស៊ី និង ការងារ ធ្វើឱ្យជីវភាពនាយពេលនេះល្អប្រសើរមានលុយ មានឡាន មានផ្ទះសមរម្យរស់នៅយ៉ាងមានក្ដីសុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែ មានសំណាងបានកែប្រែជីវភាពទេ នាយ តាក់ស៊ី ថែមទាំងត្រូវប្រពន្ធក្រោយរូបនេះ ស្រឡាញ់ថ្នាក់ថ្នម មើលថែផ្គាប់ផ្គន់សឹងតែគ្រប់យ៉ាង។ តួយ៉ាងថ្មីៗនេះ អ្នកទាំងពីរបានផ្តល់បទសម្ភាសន៍ រៀបរាប់ពីដំណើរជីវិតស្នេហាតស៊ូជាមួយគ្នា តាំងពីគ្មានអ្វីសោះរហូត មានសមរម្យដល់បច្ចុប្បន្ន  ធ្វើឱ្យមហាជនអ្នកគាំទ្រឃើញហើយជួយអរជំនួសក្ដីសុខពួកគេ។

មិនតែប៉ុ​ណ្ណោះ នាពេលនេះ ប្តីប្រពន្ធមួយគូនេះថែមទាំងមានមុខជំនួញរួមគ្នា សហការជាមួយម្ចាស់ផលិតមួយ ថែមទាំងជាតំណាងផ្តាច់ខណ្ឌដ៏ធំមួយទៀតផង ដែលសមទ្ធិផលនេះ ក៏បានធ្វើឲ្យអ្នកគាំទ្រតារាកំប្លែងរូបនេះចូលរួមអបអរផងដែរ ដែលបានឃើញ នាយ តាក់ស៊ី បានធូរធារច្រើនបែបនេះ៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

តាក់ស៊ី និង ភរិយា
តាក់ស៊ី និង ភរិយា
តាក់ស៊ី និង ភរិយា
តាក់ស៊ី និង ភរិយា
តាក់ស៊ី និង ភរិយា
តាក់ស៊ី និង ភរិយា
តាក់ស៊ី និង ភរិយា
តាក់ស៊ី និង ភរិយា
ភរិយា នាយតាក់ស៊ី
ភរិយា នាយតាក់ស៊ី
នាយតាក់ស៊ី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T