ឃើញស្រស់បស់មួយរយៈ នាយ តាក់ស៊ី បែរជាជួបជំ.ងឺពីរមុខបន្ថែមទៀត

//s9.kh1.co/79/792a5203a6ef89c779ba747ffcb4676878c5bc91.jpg
តារា & កម្សាន្ដ

 ០៧-កក្កដា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

គួរឲ្យអាណិតណាស់ ជំងឺចាស់មិនទាន់ជាស្រួលបួល ពេលនេះ នាយតាក់ស៊ី ត្រូវមកជួបនឹងជំងឺពីរមុខបន្ថែមទៀត។

ភ្នំពេញ៖ ពិតណាស់ មានហ្វេនៗជាច្រើនចូលរួមបង្ហាញអារម្មណ៍សប្បាយរីករាយត្រេកអរជាពន់ពេក បន្ទាប់ពីកន្លងទៅប៉ុន្មានមុននេះ តារាកំប្លែងនាយ តាក់ស៊ី ហាក់កាក់កបរាសីឡើង មានមុខរបរថែមទាំង ទើបតែងឡើងគេហដ្ឋានថ្មីទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីស្ងាត់មួយរយៈ ស្រាប់តែមានលេចលឺដំណឹងថា តារាកំប្លែងរូបនេះកំពុងតែសម្រាក់ព្យាបាលជំងឺនៅឯមន្ទីរពេទ្យ រហូត​មក​ទល់​នា​ពេល​នេះ គឺ​មាន​រយៈពេល​ប្រមាណ​មួ​យស​ប្តា​ហ៍​ហើយ។

បន្ទាប់​ ពី​លោក​បាន​ជួប​ប្រទះ​ជំងឺ​ខ្វះ​ឈា​.​ម​ក្រហម​ខ្លាំង ដែល​ធ្វើ​ឲ្យ​លោក​មាន​អាកា​រៈ​ងងឹតមុខ និង​សន្លប់​ជា​ច្រើន​ដង​។ អ្វី​ដែល​រឹត​ធ្វើ​ឲ្យ​រូប​លោក និង​ក្រុម​គ្រួសារ​កាន់តែ​បារម្ភ​ទៀត​នោះ គឺ​លោក​ក៏​មាន​ពើបប្រទះ​ជំងឺ​ខូច​តម្រង់​នោម​ធ្ងន់ធ្ងរ​ផង​ដែរ ដែល​ជំងឺ​ទាំង​២​មុខ​នេះ តម្រូវ​ឲ្យ​លោក​ធ្វើការ​បញ្ចូល​ឈា​.​ម​ជា​ច្រើន​លើក ខណៈ​ពេល​ដែល​លោក​ក៏​បាន​ធ្វើការ​អំពាវនាវ​ពី​សប្បុរសជន​នានា សម្រាប់​ការ​បរិច្ចាគ​ឈា​.​ម​នេះ​ផង​ដែរ​។

គួរបញ្ជាក់ផងដែរថា លោក​បាន​ជួប​ប្រទះ​ជំងឺ​ធ្ងន់​ៗ២​មុខ​បន្ថែម​ទៀត បន្ទាប់​ពី​ជំងឺ​ទឹកនោមផ្អែម នោះ​គឺ​ជំងឺ​ខ្វះ​ឈា​.​ម​ក្រហម និង​ខូច​តម្រង់​នោម​ធ្ងន់ធ្ងរ ដែល​ទាមទារ​ឲ្យ​ត្រូវការ​ឈា​.​ម​ដើម្បី​បញ្ចូល​។ ក្រោយ​ពី​ការ​បញ្ចូល​ឈា​.​ម​អស់​ប្រមាណ​ជា​៣​កំប្លោក​លោក​ហាក់​មាន​អាកា​រៈ​ធូរ​បន្តិច ប៉ុន្តែ​លោក​នៅ​តែ​មាន​អ​កា​រៈ​ខ្សោយ និង​វិលមុខ ហើយ​ប្រសិនបើ​មិន​មានការ​បញ្ចូល​ឈា​.​ម​ទេ​នោះ លោក​នឹង​ឡើង​កំ​ដៅ​ខ្លាំង​រហូត​ដល់​៤០​ទៅ​៤១​អង្សារ​៕

ដោយឡែក ក្រោយពីបានលឺដំណឺងនេះ ក៏មានមហាជនជាច្រើនបានផ្ញើរសារជូនពរ ទៅដល់តារាកំប្លែងរូបនេះ ឲ្យឆាប់ទទួលបានកម្លាំងមាំមួន និងជាសើសស្បើយឡើងវិញផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

នាយតាក់ស៊ី និងលោកតា វ៉ិចទ័រ
នាយតាក់ស៊ី និងលោកតា វ៉ិចទ័រ
នាយតាក់ស៊ី
នាយតាក់ស៊ី
នាយតាក់ស៊ី
នាយតាក់ស៊ី
នាយតាក់ស៊ី នៅក្នុងមន្ទីរពេទ្យ
នាយតាក់ស៊ី នៅក្នុងមន្ទីរពេទ្យ
នាយតាក់ស៊ី
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T