ភ្នំពេញ៖ ប៉ាច គីមមួយ ជាអតីតបេក្ខជនក្នុងកម្មវិធី The Voice Cambodia ដែលសព្វថ្ងៃនេះ បានក្លាយជាតារាចម្រៀងអាជីព ក្នុងផលិតកម្មហង្សមាស។ នាង ត្រូវបានប្រិយមិត្តទទួលស្គាល់ តាមរយៈទឹកដមសម្លេងដ៏ពិរោះ ព្រមទាំងរូបសម្បត្តិដ៏ស្រស់សោភាផងដែរ។

មួយរយៈនេះ តារាចម្រៀងរូបនេះ មានភាពមមាញឹកយ៉ាងខ្លាំង គឺតែងសង្កេតឃើញ ប៉ាច គីមមួយ លើឆាកតន្ត្រីធំៗជាច្រើន មិនថានៅក្រុងភ្នំពេញ ឬតាមបណ្ដាខេត្តនោះទេ។ ម៉្យាងទៀត គីមមួយ ក៏ត្រូវបានគេចាត់ទុក ជាតារាដែលមានស្ទាយ៏គួរឲ្យចាប់អារម្មណ៏ផងដែរ ជាពិសេសគឺនាង និយមស្ទីលលេងខ្លួន បែបតារាកូរ៉េ។

មួយរយៈចុងក្រោយនេះ ហ្វេនៗបានលាន់មាត់សរសើរ មិនដាច់មិនមាត់ពីសម្រស់របស់នាង ដែលមើលទៅមានលក្ខណៈខុសប្លែក ពីពេលដែលនាងចូលសិល្បៈដំបូងឆ្ងាយ។ និយាយរួម តារារូបនេះ បានផ្លាស់ប្ដូរការលេងខ្លួនប្លែកៗ ដោយនាងមានការតុបតែងខ្លួនស្រដៀងនឹង តារាចម្រៀងកូរ៉េដ៏ល្បីគឺកញ្ញា CL។

ជាពិសេស នាងបានផ្លាស់ប្ដូរទាំងស្រុង ទាំងការស្លៀកពាក់ និងការផាត់មុខ ដែលមើលសឹងតែមិនស្គាល់។ រាល់ពេលមានការសម្ដែង លើឆាកតន្ត្រីម្ដងៗ គីមមួយ​ តែងតែមានអ្វីដែលថ្មី ចែកជូនទស្សនិកជនជាប្រចាំ មិនថាតាមរយៈបទចម្រៀង ឬស្ទាយ៏រាំនោះទេ ដែលទាក់ទាញបេះដូង អ្នកគាំទ្របានយ៉ាងច្រើន៕

ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ
ប៉ាច គីមមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ