តាំងពីមានឈ្មោះ ជាគូដណ្ដឹងនឹងគ្នាមក ប៉ាច គីមមួយ និងសយ រតនៈ បណ្ដើរគ្នាជាគូ មានក្ដីសុខខ្លាំង

//s9.kh1.co/14/14a780ab3cb646a2ba0a7e8d211b732cb8eba154.jpeg
តារា & កម្សាន្ដ

 ១៧-វិច្ឆិកា-២០២២ ៤ល្ងាច · មួយឆ្នាំមុន

ហ្វេនៗហាមលួចច្រណែន តាំងពីមានឈ្មោះជាគូដណ្ដឹងនឹងគ្នាមក ប៉ាច គីមមួយ និងសយ រតនៈ កាន់តែយល់ចិត្តគ្នាលើសដើម។

ភ្នំពេញ៖ តារាចម្រៀងសម្លេងពីរោះ លោក សយ រតនៈ និងកញ្ញា ប៉ាង គីមមួយ ជាតារាដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនគ្រប់ទិសទី។ មិនតែប៉ុណ្ណោះ រាល់បទចម្រៀងអ្នកទាំងពីចេញម្ដងៗ ទទួលបានអ្នកទស្សនាច្រើនគួរឲ្យកត់សម្គាល់ ហើយសុទ្ធសឹងតែជាបទពីរោះៗ ដែលមិត្តៗយុវវ័យចូលចិត្តស្ដាប់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើក្រឡេកមើលជីវិតឯកជនវិញ គេដឹងថាលោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ ទើបតែដឹកដៃគ្នាចូលរោងភ្ជាប់ពាក្យតាមប្រពៃណី។ ខណៈពេល ដែលអ្នកទាំងពីភ្ជាប់ពាក្យមានហ្វេនមិនតិចនាក់នោះទេ ដែលចូលរួមអបអរ ហើយជូនពរទៅកាន់អ្នកទាំងពីរនោះ។ 

ជាក់ស្ដែង ទន្ទឹមនឹងពេលដែលភ្ជាប់ពាក្យរួច គេចាប់អារម្មណ៍ឃើញថា លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ តែងតែមានដំណើរកម្សាន្តដើរលេងទាំងក្នុង និងក្រៅប្រទេសជាញឹកញាប់។ មិនតែប៉ុណ្ណោះ សូម្បីការងារក៏ឧស្សាហ៍មានការងាររួមការផងដែរ ដែលជាហេតុធ្វើឲ្យអ្នកទាំងពីទៅណាមកណាបណ្ដើរគ្នាជាគូ ហាក់មានភាពជិតស្និទ្ធ យល់ចិត្តគ្នាជាងមុន។ លើសពីនេះទៅទៀតរាល់រូបភាពថតជាគូ មើលទៅគូដណ្ដឹងមួយគូនេះ កាន់តែមានក្ដីសុខ ហើយស្រលាញ់គ្នាកាន់តែខ្លាំងជាងមុនទ្វេដង៕

សូមទស្សនារូបភាពខាងក្រោម៖

លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ
លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ
កញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ 
កញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ 
កញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ
កញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ
កញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ
កញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ
កញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ
កញ្ញា ប៉ាច គីមមួយ និងលោក សយ រតនៈ
លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ
លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ
លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ
លោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ
ប៉ាច គីមមួយសយ រតនៈ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T