ហ្វេនមិនខកចិត្តទេ ក្លាយជាគូដណ្ដឹងហើយ ប៉ាច គីមមួយ ស្រលាញ់ ដៃគូថ្នាក់នេះ

//s9.kh1.co/87/87722d1387f13501f69b77565c2a80614ceae0ae.jpg
តារា & កម្សាន្ដ

 ២៨-សីហា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

អ្នកអត់គូល្មមៗអីលួច ច្រណែន គូស្នេហ៍ ប៉ាច គីមមួយ មិនស្ទើរទេ បើយូរទៅកាន់តែស្វីតយ៉ាងនេះ។

កម្សាន្ត៖ ជាការពិត កន្លងទៅ កញ្ញា ប៉ាច គីមមួយ និង លោក សយ រតនៈ បានធ្វើឲ្យហ្វេនៗអ្នកគាំទ្រ មានការភ្ញាក់ផ្អើលនិង រំភើបចិត្តជាខ្លាំង បន្ទាប់ពី តារាចម្រៀងទាំងពីរដួងនេះបានដឹកដៃគ្នា ចូលរោងភ្ជាប់ពាក្យយ៉ាងអធិកអធម បន្ទាប់ពីបានមើលចិត្តគ្នាយូរមកហើយ ប្តូរជាសង្សាមើលចិត្តគ្នា មកជាគូណ្ដឹងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ក្រោយពីក្លាយជាគូដណ្ដឹងហើយ សយ រតនៈ និង ប៉ាច គីមមួយ មិនបង្អង់យូរ ក៏រឹតតែបង្ហាញរូបភាពស្វីតនៅលើបណ្ដាញសង្គមជាហូរហែ ឲ្យអ្នកគាំទ្របានឃើញ​ ថែមទាំងលួចច្រណែនមិនស្ទើរនោះទេ។ ជាក់ស្ដែង ថ្មីៗនេះ កញ្ញា គីមមួយ រឹតតែធ្វើឲ្យហ្វេនពេញចិត្តនិងគូស្នេហ៍របស់នាងខ្លាំងមែនទែន ពោលគឺនាងបានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងគូដណ្ដឹងថែមទាំងភ្ជាប់ជាមួយសារយ៉ាងស្វីតបែបនេះថា៖

ហត់កាយខ្ញុំទ្រាំបាន ហត់ចិត្តខ្ញុំទ្រាំបាន តែអ្វីដែលទ្រាំមិនបានគឺ ទ្រាំមិនស្រលាញ់បង

សារ ប៉ាច គីមមួយ

សូមទស្សនារូបភាពខាងក្រោម៖

គីមមួយ​ 
គីមមួយ​ 
គីមមួយ​ 
គីមមួយ​ 
គីមមួយ​ និង គូដណ្ដឹង
គីមមួយ​ និង គូដណ្ដឹង
គីមមួយ​ និង គូដណ្ដឹង
គីមមួយ​ និង គូដណ្ដឹង
គីមមួយ​ និង គូដណ្ដឹង
គីមមួយ​ និង គូដណ្ដឹង
គីមមួយ​ និង គូដណ្ដឹង
គីមមួយ​ និង គូដណ្ដឹង
ប៉ាច គីមមួយ
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T