ភ្នំពេញ៖ កញ្ញា រ៉េត ស៊ូហ្សាណា ដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ហាក់បីដូចជាឡើងកូដខ្លាំង ទាំងអាជីពជាតារាចម្រៀង ព្រមទាំងការថតស្ពតពាណិជ្ជកម្មនានាផងដែរ។

នាងគឺជាតារាវ័យក្មេងម្នាក់ ដែលមានសមត្ថភាពប្រកបដោយសំឡេង ដែលមានទឹកដមពីរោះ អាចច្រៀងបានទាំងបទជាភាសាជាតិ និងអន្ដរជាតិបានទៀតផង។មួយរយៈនេះ ហ្សាណា ត្រូវបានមានការចាប់អារម្មណ៍ខ្លាំង តាមរយៈរូបសម្រស់របស់នាង ដែលមានភាពស្រស់ស្អាតនិងទាក់ទាញ ពីសំណាក់មហាជន។

រាល់ការប្រគំតន្រ្ដីតាមកញ្ចក់ទូរទស្សន៍ ក៏ដូចជាតាមបណ្ដាខេត្តនានា រ៉េត ស៊ូហ្សាណា តែងតែពាំនាំនូវអ្វីដែលប្លែក ចែកជូនដល់អ្នកគាំទ្រជានិច្ច មិនថាការច្រៀងបទចម្រៀង ឬ ស្ទាយ៍សម្លៀកបំពាក់នោះឡើយ។

មួយវិញទៀត តាមរយៈគណនីហ្វេសប៊ុករបស់នាង តែងតែបង្ហោះនូវរូបភាពជាច្រើនសន្លឹក ដែលរាល់រូបភាពនីមួយៗ ត្រូវបានប្រិយមិត្តទាំងឡាយ សរសើរមិនដាច់ពីមាត់ ពីការលេងខ្លួនបែបទាន់សម័យថ្មីរបស់រូបនាង៕

ចង់ដឹងពីសម្រស់របស់តារាចម្រៀងវ័យក្មេងនេះ មានភាពស្រស់ស្អាតបែបណា ទស្សនារូបភាពខាងក្រោម៖ 

រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា
រ៉េត ស៊ូហ្សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉េត ស៊ូហ្សាណា