ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងរួចមកហើយ អំពីរឿងរ៉ាវជីវិតគ្រួសារ របស់តារាកំប្លែង​ នាយតាក់ស៊ី បានសម្រេចចិត្តចាកចោលប្រពន្ធ និងកូន ព្រមទាំងវិស័យសិល្បៈ ដោយសារតែជំងឺរបស់ខ្លួន ហាក់បីដូចជាកាន់តែគ្មានសង្ឃឹមនិងដុនដាប ពីមួយថ្ងៃទៅមួយថ្ងៃ។

បើក្រឡេកទៅចាប់អារម្មណ៍លើភរិយារបស់នាយ តាក់ស៊ី វិញ គឺនាង ភីម មិនទាន់មានភាពដាច់ចិត្ត ពេលដែលស្វាមីទៅឆ្ងាយពីខ្លួននោះឡើយ។ ពោលគឺ នាងនៅតែបង្ហាញអារម្មណ៏សោកសៅ និងក្រៀមក្រំជាប្រចាំ បើទោះបីជាស្វាមីអនុញ្ញាតឲ្យនាងមានគ្រួសារថ្មីបែបណាក្ដី។

ជាក់ស្តែង ថ្មីៗនេះនាង ភីម បានបង្ហោះសារខ្លីមួយ ដែលហាក់បីដូចជាមានការព្រួយបារម្ភជាខ្លាំង ចំពោះស្វាមីរបស់ខ្លួនដោយនិយាយថា៖ «ស្ថានភាពបែបនេះហើយដែលធ្វើអោយចិត្តខ្ញុំ មិនស្ងប់​ពេលដែលយើងទាំងពីរនាក់ នៅឆ្ងាយពីរគ្នា»​​​​​​​ ។

នាង បានលើកឡើងបែបនេះ ប្រកបដោយទឹកមុខដ៏ក្រៀមក្រំ​ទៀតផង និងអមដោយរូបភាព នាយតាក់ស៊ី កំពុងព្យួរសឺរ៉ូមនៅលើគ្រែក្នុងមន្ទីរពេទ្យផងដែរ​ ដែលបង្ហាញថា នាងពិតជាមានការខ្វល់ខ្វាយ ពីសុខភាពរបស់ស្វាមី ពេលដែលនៅឆ្ងាយពីនាង គ្មានអ្នកចាំមើលថែ។

ក្រោយពីមានការបង្ហោះបែបនេះហើយ ប្រិយមិត្តជាច្រើន បានសរសើរមិនដាច់ពីមាត់ចំពោះការលះបង់ និងក្ដីស្នេហ៏ដ៏ស្មោះស្ម័គ្រ​ ដែលតារាកំប្លែងស្រីរូបនេះ មានទៅលើ​ នាយតាក់​ស៊ី។ ហើយក្នុងនោះ ពួកគេក៏បានជូនពរឲ្យនាយតាក់ស៊ី ឆាប់ជាសះស្បើយពីជំងឺវិញ និងបានវិលមកជួបជុំគ្រួសារលោកផងដែរ៕ 

នាយ តាក់ស៊ី
នាយ តាក់ស៊ី
នាង ភីម មានទឹកមុខក្រៀមក្រំ
នាង ភីម​ និងស្វាមី
នាង ភីម​ និងស្វាមី
សារដែលនាង ភីម បានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយតាក់ស៊ី