ភ្នំពេញ៖ មកទល់នឹងពេលនេះ តារាសម្តែងលោកអ៊ុន សុធា កំពុងតែជួបទុក្ខជាទម្ងន់ ព្រោះអ្នកម្តាយជាទីស្រលាញ់ បានធ្លាក់ខ្លួនឈឺ ស្ថានភាពជំងឺ នៅមិនទាន់ជាសះស្បើយនៅឡើយទេ ធ្វើឲ្យអ្នកគាំទ្រជាច្រើនអាណិតដល់លោកយ៉ាងខ្លាំង។

ជារឿយៗតារាប្រុសរូបនេះ តែងតែបង្ហោះសារទុក្ខសោកយ៉ាងខ្លាំង ព្រោះតែបច្ចុប្បន្នមិនសូវមានប្រាក់ដូចមុន ស្របពេលដែលត្រូវយកប្រាក់ព្យាបាលម្តាយ ក៏ប៉ុន្តែបែរជាមានបញ្ហាម្ចាស់ផលិតកម្មមួយ មិនបានសងប្រាក់ថ្លៃសម្តែងរបស់លោកកាលពីមុន ទាំងនេះបើយោងតាមការបង្ហើបរបស់លោក កាលពីពេលថ្មីៗនេះ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារារូបនេះបានធ្វើការបង្ហោះរូបភាពជាមួយម្តាយ ភ្ជាប់នឹងសារដ៏ខ្លី ដែលពិតជាមានអត្ថន័យជ្រាលជ្រៅ ធ្វើឲ្យអ្នកគាំទ្រជាច្រើនមានអារម្មណក្តុកក្តួល ស្ទើរស្រក់ទឹកភ្នែកគ្រប់គ្នាតែម្តង។

ដោយក្នុងនោះលោកបាន និយាយបង្ហោះលើបណ្តាញសង្គម ខណៈអង្គុយមើលថែម្តាយ យ៉ាងដូច្នោះថា៖ «ម៉ែគេងបាន តែហាមគេងរហូត»។ តាមរយៈសារដ៏ខ្លីមួយនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនអាណិត និងក្តុកក្តួលជាមួយនឹងពាក្យសម្តីរបស់លោកយ៉ាងខ្លាំង មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រក៏បាននាំគ្នាចូលរូមនិយាយ លើកទឹកចិត្តដល់លោកផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោមនេះ៖

តារាសម្តែងលោកអ៊ុន សុធា
តារាសម្តែងលោកអ៊ុន សុធា
តារាសម្តែងលោកអ៊ុន សុធា
ម្តាយលោកអ៊ុន សុធា
អ៊ុន សុធា និងម្តាយ
អ៊ុន សុធា និងម្តាយ
អ៊ុន សុធា និងម្តាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុន សុធា