កប់ខ្លាំង ក្រោយឃើញ តារាទាំងពីរគូនេះ ស្លៀកឈុតបុរាណខ្មែរ ស្អាតមិនចាញ់គ្នា

//s9.kh1.co/f0/f01f0cd5334def578c211689ef0e01e26fe60ce0.jpg
តារា & កម្សាន្ដ

 ៣០-វិច្ឆិកា-២០២១ ៣ល្ងាច · ២ ឆ្នាំមុន

អ៊ុន សុធា ជាមួយទឹម រដ្ឋា ទេព បូព្រឹក្ស និង ជី ដេវីត ក្នុងឈុតសម្លៀកបំពាក់ខ្មែរបុរាណ ស្អាតម៉្យាងម្នាក់មិនចាញ់គ្នាប៉ុន្មាននោះឡើយ។

ភ្នំពេញ៖ នាពេលថ្មីៗនេះ លោក អ៊ុន សុធា បានបង្ហោះរូបភាពលោកជាមួយ ទឹម រដ្ឋា និងមួយគូទៀតគឺទេព បូព្រឹក្ស ជាមួយ ជី ដេវីត ក្នុងឈុតសម្លៀកបំពាក់ខ្មែរសម័យបុរាណ មើលទៅស្អាតម៉្យាងម្នាក់តែម្តងហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក មើលតាមរូបភាពទាំងពីរនេះទៅ គឺអ្នកទាំង៤គឺសុទ្ធតែស្លៀកពាក់អ្នកចម្បាំងឈុតសម័យខ្មែរបុរាណតាមក្បួនខ្នាតត្រឹមត្រូវ និងមើលទៅពិតជាដូចមនុស្សជំនាន់ដើមពិតៗ ដោយសាររូបរាងពួកគេស្អាត និងសង្ហាៗស្រាប់ ចំណែកឯទឹកមុខវិញ គឺពោរពេញដោយភាពអង់អាច និងក្លាហាន មិនចុះចាញ់ឧបសគ្គ ដែលធ្វើឱ្យ​រូបទាំងពីរនេះ គឺកាន់តែអស្ចារ្យឡើងទ្វេដង។

ក្រៅពីនេះ មហាជនមិនតិចនោះទេ បាននាំគ្នាសរសើរចំពោះអ្នកច្នៃម៉ូដ និងតារាទាំង៤ដួង ដែលមើលទៅរូបភាព គឺដូចជាខ្មែរអង្គរបេះដាក់តែម្តងហើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ទេពបូព្រឹក្ស ជាមួយ ជី ដេវីត
ទេពបូព្រឹក្ស ជាមួយ ជី ដេវីត
ទឹម រដ្ឋា ជាមួយ អ៊ុន សុធា
ទឹម រដ្ឋា ជាមួយ អ៊ុន សុធា
ទេព បូព្រឹក្សទឹម រដ្ឋាងួន ចាន់ដេវីតអ៊ុន សុធា
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T