ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើគណនីហ្វេសប៊ុកផ្លូវការ របស់ពិធីករដ៏មានប្រជាប្រិយភាព លោក ជា វិបុល ត្រូវជាស្វាមីរបស់ អ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យ ជាមួយនឹងការទទួលទានអាហារ ដើរលេងនៅផ្សារទំនើប ជាមួយក្រុមគ្រួសាររបស់ខ្លួន។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ដែលមានអាជីពជាពិធីករ ពិធីការិនីដូចគ្នានោះ បានបង្ហាញពីស្និទ្ធស្នាលនិងក្កីស្រលាញ់ របស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំងមែនទែន។

លើសពីនេះទៅទៀតនោះគឺលោក ជា វិបុល ថែមទាំងបានសរសេរក្នុងការបង្ហោះនោះថា៖«សេចក្តីសុខពិតរបស់មនុស្ស មិនចាំបាច់ទាល់តែលុយទើបអាចទិញបាននោះទេ គឺគ្រាន់តែចំណាយពេលបន្តិចបន្តួច ដែលនៅសេសសល់របស់ខ្លួននៅជាមួយមនុស្សដែលយើងស្រលាញ់ទៅបានហើយ»

ក្រៅពីទិដ្ឋភាពទទួលទានអាហារពេលល្ងាច ដែលមើលទៅយ៉ាងមានសុភមង្គលនោះ គេសង្កេតឃើញ មានបណ្ដាអ្នកគាំទ្រជាច្រើន បានលាន់មាត់សរសើរទៅកាន់ លោក ជា វិបុល ថាពិតជាសម ប្ដីល្អ មែនដោយពិធីករដ៏មានឈ្មោះបោះសម្លេង រូបនេះទើបតែ វិលត្រឡប់មកពីបំពេញការងារក្នុង ប្រទេស ចិន មិនទាន់ទេ បាននាំប្រពន្ធ និងកូនៗ ទៅសាងសុភមង្គលភ្លាមតែម្ដង៕

លោក ជា វិបុល និងគ្រួសារ
លោក ជា វិបុល និងគ្រួសារ
លោក ជា វិបុល និងគ្រួសារ
កូនស្រី លោក ជា វិបុល
កូនស្រី លោក ជា វិបុល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វិបុល