ភ្នំពេញ: តារាសម្ដែងមុខស្រស់ នៅ សូនីតា បានបាត់មុខពីវិស័យសិល្បៈ អស់មួយរយៈមកហើយ ដោយ នាង បានកំពុងសម្ងំពពោះកូនក្នុងផ្ទៃផងដែរ។ មហាជនបានជ្រាបរួចមកហើយ ពីទំនាក់ទំនងស្នេហាយ៉ាងស៊ីជម្រៅ របស់តារារូបនេះ និងលោកអគ្គនាយករង ទូរទស្សន៍បាយ័ន លោក ទិត្យ ថាវរិទ្ធ។ 

គួរបញ្ជាក់ផងដែរថា ការបែកធ្លាយពីទំនាក់ទំនាក់របស់ពួកគេ គឺបន្ទាប់ពីមានការបើកចំហរ ទំនាក់ទំនងស្នេហាជាសាធារណៈ ដូចជា តែងតែបណ្ដើរគ្នាទៅរាល់កម្មវិធីផ្សេងៗ ព្រមទាំងបានរស់នៅ ក្រោមដំបូលផ្ទះតែមួយ ថែមទៀតផង។

កាលពីពេលថ្មីៗនេះ សូនីតា បានបង្ហោះនូវរូបភាពរបស់នាង ស្របពេលដែលកូននៅក្នុងផ្ទៃបាន៦ខែ១៨ថ្ងៃទៅហើយ ជាពិសេស អ្វីដែលធ្វើឲ្យមហាជន មានការកោតសរសើរនោះគឺ សម្រស់របស់នាងហាក់បីដូចជាមិនមានការប្រែប្រួលនោះឡើយ ដោយនៅតែស្រស់ស្អាតដដែល។

លើសពីនេះ តារារូបនេះ សន្យានឹងប្រាប់នូវអាថ៌កំបាំង ថែរក្សាសម្រស់កំឡុងពេលមានផ្ទៃពោះ ដល់ស្ត្រីគ្រប់រូបដើម្បីទទួលបាន ជាបទពិសោធន៏ផងដែរ៕

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា និង លោក​ ទិត្យ ថាវរិទ្ធ
នៅ សូនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា