ក្រោយឃើញនារីម្នាក់បង្ហោះកាត ចូលរួមបិទព្រឹត្តិការណ៍ស៉ីហ្គេម សិល្បក សិល្បការិនីនិយាយទាំងខកចិត្តថា...

//s9.kh1.co/d1/d129aeac318d602c1cff40cb683898afe2293c19.jpg
តារា & កម្សាន្ដ

 ១៦-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

ម្នាក់ៗខិត្តហាត់សមដើម្បីសម្ដែងក្នុងព្រឹត្តិការណ៍បើកស៉ីហ្គេមលើកទី៣២ ប៉ុន្តែថ្ងៃបិទពិធីពុំមានសំបុត្រចូលទស្សនា ទើបតារាខ្មែរនិយាយទាំងខកចិត្តដូច្នេះ។

កម្សាន្ត៖ អាចនិយាយបានថាក្នុងឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាគឺជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ក្នុងនោះដែរ កាលពីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២៣ ជាថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេម ដែលគេឃើញមានមហាជនគ្រប់ជាន់ថ្នាក់បានអញ្ជើញទៅចូលរួមទស្សនាដោយផ្ទាល់ច្រើនកុះករផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត អំឡុងថ្ងៃបើកព្រឹត្តិការណ៍កីឡាស៉ីហ្គេម ក៏មានសិល្បករ សិល្បការិនីខ្មែរជាច្រើន បានអញ្ជើញទៅចូលរួមសម្ដែងផងដែរ។ មិនតែប៉ុណ្ណោះ គេបានឃើញសិល្បករ សិល្បការិនីខ្មែរទាំងអស់ ពិតជាបានដាក់ចិត្តដាក់កាយ ខំចំណាយពេលវេលាផ្ទាល់ខ្លួន ខិតខំប្រឹងប្រែងសម្ដែងឲ្យបានយ៉ាងល្អតែម្ដង។ 

ជាក់ស្ដែង បើងាកមកចាប់អារម្មណ៍រឿងមួយ ដែលអ្នកសិល្បៈកំពុងហួសចិត្តបំផុតនោះ ខណៈថ្ងៃបិទព្រឹត្តិការណ៍កីឡាស៉ីហ្គេមជិតមកដល់នោះ សិល្បករ សិល្បការិនីខ្មែរជាច្រើន បែរជាមិនមានសំបុត្រអញ្ជើញទស្សនាពិធីបិទព្រឹត្តិការណ៍កីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី៣២នោះទេ។ ម្យ៉ាងវិញទៀត មុននេះគេក៏ឃើញមានតារាជាច្រើន បានបញ្ចេញមតិខកបំណង ដែលមិនទទួលបានលិខិតចូលរួម ស្រពេលឃើញនារីម្នាក់មានកាតក្នុងដៃយ៉ាងច្រើនបង្ហោះបង្អួតលើបណ្ដាញសង្គម ទើបធ្វើឲ្យតារាជាច្រើនចេញមុខនិយាយថា៖ 

១៖ អ្នកនាង ចនច័ន្ទ លក្ខិណា

អ្នកនាង ចនច័ន្ទ លក្ខិណា
អ្នកនាង ចនច័ន្ទ លក្ខិណា
សម្ដីអ្នកនាង ចនច័ន្ទ លក្ខិណា
សម្ដីអ្នកនាង ចនច័ន្ទ លក្ខិណា

២៖ លោក ចន ច័ន្ទតារា

លោក ចន ច័ន្ទតារា
លោក ចន ច័ន្ទតារា
សម្ដីលោក ចន ច័ន្ទតារា
សម្ដីលោក ចន ច័ន្ទតារា

៣៖ អ្នកនាង នៅ​ សូនីតា

អ្នកនាង នៅ សូនីតា
អ្នកនាង នៅ សូនីតា
សម្ដីអ្នកនាង នៅ សូនីតា
សម្ដីអ្នកនាង នៅ សូនីតា

៤៖ កញ្ញា អែម គុណថង

កញ្ញា អែម គុណថង
កញ្ញា អែម គុណថង
សម្ដីកញ្ញា អែម គុណថង
សម្ដីកញ្ញា អែម គុណថង
នៅ សូនីតាចនច័ន្ទ លក្ខិណាអែម គុណថងចន ច័ន្ទតារា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T