ភ្នំពេញ៖ កាលពីថ្មីៗនេះ មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គមយូធូប នៅពេលដែលឃើញគណនីមួយបង្ហោះវីដេអូកាលពីជាង ៣០ ឆ្នាំមុន នៅពេលដែលអ្នកនាង ខាត់ សុឃីម និងបងប្អូនមានវ័យក្មេង ដែលមានអាយុត្រឹមតែ១០ឆ្នាំចុះក្រោមតែប៉ុណ្ណោះ។

ក្នុងនោះដែរ វីដេអូនោះបានបង្ហាញឲ្យឃើញថា គឺជាឆាកដំបូងដែលអ្នកនាង ខាត់ សុឃីម និងបងប្អូនព្រមទាំងលោក ឪពុក បានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ដោយពូកគេបានបង្ហាញអំពីសមត្ថភាពជាក្រុម ដោយម្នាក់ៗបានលេងឧបករណ៍ភ្លេងខ្មែរយ៉ាងស្ទាត់ជំនាញ និងមានការបង្ហាញសមត្ថភាពច្រៀងថែមទៀតផង។

ម៉្យាងវិញទៀត សម្រាប់វីដេអូនោះផងដែរ បានឲ្យដឹងបន្ថែមថា នៅពេលនោះ អ្នកនាង ខាត់ សុឃីម ដែលជាកូនបងគេមានអាយុ ១២ ឆ្នាំ ដោយកាន់ឧបករណ៍ភ្លេងតាខេ ឯចំណែកប្អូនៗរបស់នាងមានដូចជា លោក ខាត់ ចំរើន មានអាយុ ១០ ឆ្នាំ លោក ខាត់ សារុំ មានអាយុ ៧ ឆ្នាំ លោក ខាត់ សារ៉េន និងអ្នកនាង ខាត់ ស្រីវង។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ មហាជនក៏ដូចជាអ្នកគាំទ្រ មានការកោតសរសើរដល់សមត្ថភាព អ្នកនាង ខាត់ សុឃីម និងបងប្អូន ខ្លាំងមែនទែន ព្រោះថា នៅពេលនោះ អ្នកទាំង៥ មានវ័យនៅក្មេងៗសោះ ក៏ប៉ុន្តែសមត្ថភាពវិញ ពិតជាអស្ចារ្យគួរឲ្យសរសើរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ខាត់ សុឃីម
ខាត់ សុឃីម
ខាត់ សុឃីម ពេលនៅក្មេង
ខាត់ សុឃីម និងបងប្អូន ពេលនៅក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម