ចិន៖ កាលពីថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមចិន បានធ្វើការចែករំលែកនូវរូបថតរបស់ តារាសម្តែងស្រីកូនមួយ Angela Baby កាលពីនាងនៅអាយុ១៩ឆ្នាំ ជាថ្មីម្តងទៀត ដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍មិនតិចនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ យោងតាមរូបថតជាច្រើនសន្លឹកខាងក្រោមនេះ បានឲ្យឃើញថាតារាសម្តែងវ័យ ៣០ឆ្នាំ រូបនេះ កាលពីមុននាងពិតជាមានមុខមាត់ស្រស់ស្អាតខ្លាំងណាស់ ស្បែកសខ្ចីភ្លឺថ្លាពណ៌ស៊ីជម្ពូ ជាមួយនឹងទឹកមុខស្នាមញញឹមផូរផង់គួរឲ្យស្រលាញ់ ក្នុងវ័យទើបតែពេញក្រមុំស្តូកបែបនេះ។
ដោយឡែក អ្វីដែលគួរឲ្យសរសើរជាងនេះទៅទៀតនោះ នៅក្នុងរូបថតទាំងនេះ គឺសុទ្ធសឹងតែជារូបថតហ៊្ស៊ីនធម្មជាតិ គ្មានការកែពណ៌ឬ Edit បន្ថែមដូចជាពេលបច្ចុប្បន្នឡើយ ដែលវាកាន់តែអាចបញ្ជាក់បានថា កាលពីមុន Angela Baby នាងពិតជាមានសម្រស់ស្រស់ស្អាតពិតមែនដូចជាតុក្កតាជប៉ុន តាំងពីនាងនៅក្មេងមកម៉្លេះ៕







