នេះទើបគួរឲ្យលើកតម្កើង តារាចម្រៀង ទេព បូព្រឹក្ស បាននាំសិល្បៈខ្មែរទៅកាន់ឆាកអន្តរជាតិ

//s9.kh1.co/c2/c23943671466975b54b8148c302b2955ccb02747.png
តារា & កម្សាន្ដ

 ២៤-មិថុនា-២០២៥ ១០ព្រឹក · ៥ ម៉ោងមុន

សិល្បៈវប្បធម៌បុរាណរួមគ្នានិងសម័យពួកយើងឆ្នៃជាប្រយោជន៍ជាតិខ្មែរ 🇰🇭

កម្សាន្ត៖ កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅនេះ​ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញឲ្យពិភពលោកបានឃើញនូវសិល្បៈបុរាណឡាយសម័យតាមរយៈការសម្ដែងមួយដ៏អស្ចារ្យ។ តារាស្រីរូបនេះ បានតំណាងឲ្យអត្តសញ្ញាណនៃប្រទេសកម្ពុជាបង្ហាញរបាំអប្សរា និងសិល្បៈផ្សេងៗនៅលើឆាកអន្តរជាតិនៅមុខមនុស្សរាប់ម៉ឺននាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
<br>

នៅក្នុងនោះ អ្នកនាង ទេព បូព្រឹក្ស បានសម្ដែងចម្រៀងបទ ទេវរាជ អមជាមួយសម្លៀកបំពាក់បុរាណខ្មែរយ៉ាងប្រណិត និងរួមសម្ដែងដោយក្រុមរបាំ ក្រុមល្ខោនខោល ក្បាច់ល្បុកត្តោដែលធ្វើឲ្យអ្នកទស្សនាស្រែកហ៊ោជក់ចិត្តដិតអារម្មណ៍នឹងឈុតឆាកដ៏អស្ចារ្យមួយនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/6f/6f8de67a5ab714020120c5baa59f613f975a159c.png

មិនតែប៉ុណ្នោះ ភ្លៀងនៃបទ ទេវរាជ បានធ្វើឲ្យអ្នកស្ដាប់ព្រឺសម្បុរជាមួយនឹងការលាយលំឧបករណ៍ភ្លេងបុរាណខ្មែរយើងយ៉ាងពិរោះគ្រលួច។ ជាពិសេស មិនត្រឹមតែបទចម្រៀងបែបបុរាណលាយសម័យមួយបទនេះទេ តារាចម្រៀងសម្លេងធ្ងន់យើង ក៏បានពញ្ញាក់អារម្មណ៍អ្នកទស្សនាតាមរយៈបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/3b/3b1319da0eaadc2488d6d42ba7951c3f28e25f09.png

គួរបញ្ជាក់ដែរថា អ្នកនាង ទេព​ បូព្រឹក្ស បាននាំយកសិល្បៈខ្មែរយើងទៅសម្ដែងនៅក្នុងកម្មវិធីលំដាប់ពិភពលោក Round Festival ដែលនាំមកដោយ KBS World ហើយប្រារព្ធឡើងនៅឯប្រទេសម៉ាឡេស៊ី។ បន្ទាប់ការសម្ដែងដ៏គួរឲ្យស្ងើចសរសើរមួយនេះ បានបង្ហាញនៅក្នុងបណ្ដាញសង្គម មហាជន​និងអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើល និងបង្ហាញការសរសើរមិនដាច់ពីមាត់៕

ប្រភព៖ Round Festival & Tep Boprek

ទស្សនាវីដេអូពី Round Festival:

 https://youtube.com/shorts/45odpHaGDiU?si=Z4Hbab7N-jWoZOfPhttps://youtube.com/shorts/TPNogelMZWw?si=46iVJAdQVwKGgjLl

ទេព បូព្រឹក្ស
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T