កម្សាន្ត៖ ដូចប្រិយមិត្តដឹងរួចមកហើយថា កាលពីថ្ងៃទី២២ ប៉ុន្មានថ្ងៃកន្លងទៅនេះ តារាចម្រៀង ទេព បូព្រឹក្ស បានមានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ ត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធី Round Festival លំដាប់ពិភពលោក។ ក្នុងនាមជាសិល្បករតំណាងឲ្យប្រទេសកម្ពុជាឡើងឆាកអន្តរជាតិបែបនេះ ពិតជាមោទកភាព ហើយក៏ជាសម្ពាធមួយផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ អ្នកនាង ទេព បូព្រឹក្ស មានបុរសម្នាក់នៅចាំជួយទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីជួយរែកទួលនូវទំហំការងារមួយនេះ ដែលរាប់តាំងពីដំបូងរហូតដល់ថ្ងៃឡើងឆាក លោក G-Devith តែងតែនូវក្បែរតារាចម្រៀងស្រីយើងរូបនេះជានិច្ច។

ជោគជ័យរបស់ ទេព បូព្រឹក ក៏ជាជោគជ័យរបស់ G-Devith ដែលអ្នកទាំង២តែងតែជួយគ្នាទៅវិញទៅមកគ្រប់ការងារគ្រប់រឿងរ៉ាវជីវិត។ ចំណែកឯ ជំហានដែលនាំកម្ពុជាទៅកាន់ឆាកអន្តរជាតិរបស់ អ្នកនាង ទេព បូព្រឹក្ស លើកនេះ ក៏មាន G-Devith រួមចំណែកជាកម្លាំងចិត្ត និងជាអ្នកចូលរួមដ៏ធំផងដែរ។

មហាជននាំគ្នាស្ងើចសរសើរនូវសកម្មភាពរបស់ស្វាមីដ៏ល្អរូបនេះ ដែលតែងតែឈរក្បែរប្រពន្ធជានិច្ច និងការពាររាល់ឧបសគ្គ។ មិនត្រឹមជាតារាចម្រៀងរ៉េបដ៏មានសមត្ថភាពប៉ុណ្ណោះទេ G-Devith ក៏ជាស្វាមីដ៏ល្អសម្រាប់ អ្នកនាង ទេព បូព្រឹក្សទៀតផង៕