Katy Perry និង គូស្នេហ៍ មានរឿងមួយនេះ ក្រោយ ត្រូវគេសង្ស័យ ថា បែកគ្នា

//s9.kh1.co/6a/6a292c1fd1407887b27f11492879803b10b25c36.jpg
តារា & កម្សាន្ដ

 ២៤-មិថុនា-២០២៥ ៨ព្រឹក · ៥ ម៉ោងមុន

តារាចម្រៀងស្រី Katy Perry ត្រូវបានគេនិយាយថា នាងមិនសប្បាយចិត្ត នៅពេលដែលគូដណ្តឹងរបស់នាង លោក Orlando Bloom នឹងចូលរួមពិធីមង្គលការរបស់មិត្តល្អបំផុតរបស់នាង។

កម្សាន្ត៖ តារាចម្រៀងស្រី Katy Perry ត្រូវបានគេរាយការណ៍ថា មិនសប្បាយចិត្ត នៅពេលដែលគូដណ្តឹងរបស់នាង លោក Orlando Bloom នឹងចូលរួមពិធីមង្គលការរបស់មិត្តល្អបំផុតរបស់នាង Lauren Sánchez ជាមួយមហាសេដ្ឋី Jeff Bezos តែម្នាក់ឯង នៅទីក្រុង Venice ប្រទេសអ៊ីតាលី នៅថ្ងៃទី ២៤ ខែមិថុនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Katy Perry
Katy Perry

យោងតាម សារព័ត៌មាន Dailymail បានឱ្យដឹងថា Katy Perry និង Orlando Bloom មានជម្លោះនឹងគ្នា ថាតើអ្នកណានឹងចូលរួមពិធីមង្គលការរបស់ Lauren Sánchez និង Jeff Bezos នាពេលខាងមុខ។ Orlando ស្ថិត​ក្នុង​បញ្ជី​ភ្ញៀវ ប៉ុន្តែ Katy Perry អវត្តមាន ​ដោយ​សារ​នាង​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​អូស្ត្រាលី។ យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា Katy តូចចិត្តដែល Orlando ចូលរួមពិធីមង្គលការមិត្តភ័ក្តិរបស់នាង ខណៈដែលទំនាក់ទំនងរបស់អ្នកទាំងពីរ កំពុងមានបញ្ហា ដោយសារតែការមិនចុះសម្រុងគ្នា ពីមុន។

Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom

ខាងប្រភពព័ត៌មាន​ ​បាន​លើកឡើងថា លោក Orlando ទទូចចង់ទៅ ដែលធ្វើឱ្យនាងមានអារម្មណ៍ចំលែក ពីព្រោះ លោកមិនជិតស្និទ្ធិនឹងពួកគេទាំងពីរនោះទេ។ ប្រភពបាននិយាយថា Orlando Bloom មិនគាំទ្រទាំងស្រុង ចំពោះការហោះហើរអវកាសរបស់ Katy Perry នៅលើយានអវកាស Blue Origin របស់ Jeff Bezos ដែលដឹកនាំដោយ Lauren Sánchez នោះទេ។ រូបលោក បានត្អូញត្អែរអំពីនាងដែលទៅអវកាស ហើយឥឡូវនេះ លោកចង់ទៅពិធីមង្គលការរបស់មនុស្សដែលបានជួយនាងធ្វើវា។ វាជាការលំបាកសម្រាប់ Katy ក្នុងការ ទទួលយក។ ពួកគេធ្លាប់មានរឿងពីមុនមក ហើយឥឡូវនេះ ពួកគេកំពុងឈ្លោះគ្នា អំពីអាពាហ៍ពិពាហ៍មួយនេះ ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry និង Orlando Bloom
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Katy Perry 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T