កម្សាន្ត៖ តារាសម្ដែងស្រី Song Hye Kyo បានចែករំលែករូបថតជាច្រើនសន្លឹករបស់នាង ដែលធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅឯតំបន់ទេសចរណ៍នានា ក្នុងទីក្រុង Madrid ប្រទេសអេស្ប៉ាញ អំឡុងពេលធ្វើដំណើរអាជីវកម្ម នាពេលថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោងតាម Nate បានឱ្យដឹងថា តារាសម្ដែងស្រី Song Hye Kyo បានចំណាយពេល ទៅលេងកន្លែងសំខាន់ៗក្នុងទីក្រុងម៉ាឌ្រីដ ក្នុងអំឡុងពេលធ្វើដំណើរអាជីវកម្ម របស់នាង ទៅកាន់ប្រទេសអេស្ប៉ាញ។

នៅលើទំព័រផ្ទាល់ខ្លួន តារាស្រីរូបនេះ បានបង្ហោះរូបថត ពីដំណើរកម្សាន្តរបស់នាង ដែលធ្វើឲ្យមានការទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនជាច្រើន។ ដោយនៅក្នុងនោះដែរ រូបនាងបានតុបតែងខ្លួន ក្នុងឈុតបែបសាមញ្ញ រួមផ្សំនឹងការតុបតែងមុខស្រាលៗ បង្ហាញសម្រស់ធម្មជាតិដ៏ស្រស់ស្អាត មានមន្តស្នេហ៍របស់នាង ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖
















