ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាចម្រៀងបែបសម័យកញ្ញាទេព បូព្រឹក្ស តែងតែទទួលបានការកោតសរសើរ ពីសំណាក់អ្នកគាំទ្រជាច្រើន ក្រោយការតែងខ្លួនរបស់នាង ជាច្រើនតែងតែប្លែកៗជានិច្ច។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងក៏បានធ្វើការបង្ហាញនូវម៉ូតសក់ថ្មីមួយ ដែលពិតជាប្លែកខ្លាំងប្រចាំឆ្នាំតែម្តង ខណៈពេលដែលមិនធ្លាប់ឃើញតារាស្រីរូបណា ធ្វើម៉ូតសក់ និងស្ទីលតែងខ្លួនបែបនេះ ពីមុនមកនោះទេ។

ដោយនៅក្នុងនោះ នាងបានធ្វើការច្នៃម៉ូតសក់ ជាមួយនឹងជ័រ ដែលគេនិយមចងរបស់ផ្សេងៗយ៉ាងច្រើន ទៅចងលើសក់របស់នាង យ៉ាងប្លែកភ្នែកគួរឲ្យចាប់អារម្មណ៍ខ្លាំងតែម្តង។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើន បាននាំគ្នាសរសើរដល់រូបនាងគ្រប់គ្នា ក្រោយបានឃើញការច្នៃប្រឌិតរបស់នាង នៅក្នុងការតែងខ្លួន ដែលជាតារាមួយរូបមានការតែងខ្លួន ប្លែកជាងគេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ទេព បូព្រឹក្ស និងដេវីត
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស ជាមួយនឹងម៉ូតសក់ថ្មី
ទេព បូព្រឹក្ស ជាមួយនឹងម៉ូតសក់ថ្មី
ទេព បូព្រឹក្ស ជាមួយនឹងម៉ូតសក់ថ្មី
ទេព បូព្រឹក្ស ជាមួយនឹងម៉ូតសក់ថ្មី
ទេព បូព្រឹក្ស ជាមួយនឹងម៉ូតសក់ថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស